Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ចេក​ផ្លែ​ពណ៌​ក្រហម ៖ ពិត​ជា​ថ្លៃ តែ​ពុំ​ទាន់​មាន​ទីផ្សារ កុំ​ចេះតែ​… ប្រថុយប្រថាន​ឲ្យសោះ​!

spot_img

​នៅ​ប្រទេស​វៀតណាម កំពុង​មាន​ចលនា​ផ្អើល​ឈូរ​ឆ​រ នាំគ្នា​ដាំចេក ដែល​មាន​ផ្លែ​ពណ៌​ក្រហម ធ្វើឲ្យ​រុក្ខជាតិ “​ថ្មី​” នេះ ត្រូវបាន​គេ​លក់​ពូជ​ជា​គ្រាប់ ឬ​ដើម​តែ​ម្តង​ក្នុង​តម្លៃ​មិន​ធម្មតា ។ ដើម​ចេក​កម្ពស់​ពី ១៥-២០ សង់ទីម៉ែត្រ មានតម្លៃ ២០០.០០០​ដុង (​ប្រមាណ ៩ USD) ហើយ​បើ​គ្រាប់​វិញ ១​កញ្ចប់ តម្លៃ ២២០.០០០​ដុង (១០​ដុល្លារ​) ។​

​ទន្ទឹម​នោះ​គេ​ក៏​សង្កេតឃើញ​មាន​ការផ្សាយ​ពាណិជ្ជកម្ម​ពី​អ្នក​ច្បារ​ជាច្រើន​នៅ​ដា​ឡាត់ ប៊ិញ​យឿង ក្រុង​ហូ​ជី​មី​ញ ថា ពួកគេ​បាន​ចំណូល​សន្ធឹកសន្ធាប់​ពី​ការដាំ​អម្បូរ​ចេក មាន​ប្រភព​មក​ពី​អូស្ត្រាលី​នេះ ។​

​តាម​នោះ ចេក​ក្រហម​លក់បាន ២០០.០០០-៣០០.០០០​ដុង​/​គីឡូក្រាម (​ប្រមាណ​ពី ៨-១៣​ដុល្លារ​) ។​

​គេហទំព័រ​មួយ ដែល​ផ្សាយ​លក់​ពូជ​ចេក​ក្រហម ហើយ​ផ្សាយ​តម្លៃ​លក់​ពី ២០០.០០០-៣០០.០០០​ដុង​/​គីឡូក្រាម ។​

​អ្នកកាសែត​វៀតណាម​បាន​បើក​ការស៊ើបអង្កេត​ទទួលបាន​លទ្ធផល​បឋម​គឺ ៖ នៅក្នុង​ផ្សារណាត់​មួយ​យូរ​ដែរ​មក​ហើយ គេ​បាន​ឃើញ​ចេក​ក្រហម​នេះ ហើយ​អ្នកលក់​ប្រាប់​ថា​វា​មាន​តម្លៃ​ប្រហែល​តែ ៤០០.០០០​ដុង​/​គីឡូក្រាម (​ជិត ២​ដុល្លារ​) ប៉ុណ្ណោះ ។​

​បន្ត​ធ្វើការ​ពិនិត្យ​មើល​ទីផ្សារ​លក់​ដើម​ចេក​នេះ​វិញ គឺ​គេ​ពិតជា​កំពុង​លក់​ក្នុង​តម្លៃ​១​ដើម ១០០.០០០​ដុង (​ប្រមាណ​ជាង ៨​ដុល្លារ​) ។​

​ហេតុនេះ ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ធ្វើការ​ព្រមាន​ថា កុំឲ្យ​ប្រញាប់ប្រញាល់​ជឿ ព្រោះ​តម្លៃ “​ផលិតផល​” ដែល​គេ​ប្រកាស​នោះ​ពុំ​ពិត​ទេ ហើយ​ទីផ្សារ​ទៀត​សោត​ក៏​ពុំ​ទាន់​ឮថា មាន​ក្រុមហ៊ុន​ណា​នាំចេញ​ដែរ ។​

​និយាយ​រួម វា​អាច​ជា​ល្បិច​ឃោសនា ដើម្បី​លក់​ដើម​ប៉ុណ្ណោះ ។​

​អ្នក​និយម​ខាង​ច្បារ​ដំណាំ​ស្រុក​យើង​គប្បី​ប្រយ័ត្ន​! ៕ ចន្ទ្រា​

spot_img
×