Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ភារៈ​បម្រើ​ឱ្យ​ការបោះឆ្នោត បាន​ដឹក​ទៅកាន់​ការិយាល័យ​បោះឆ្នោត និង​កំពុង​ដំឡើង​

spot_img

​ភ្នំពេញ ​៖ លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា ក្នុង​ថ្ងៃ​ទី​២៨ ខែកក្កដា​នេះ​ សម្ភារៈ​នានា ដែល​បម្រើ​ដល់​ការបោះឆ្នោត បាន​និង​កំពុង​បញ្ជូន ទៅកាន់​ការិយាល័យ​បោះឆ្នោត​ជាង ២​ម៉ឺន​ការិយាល័យ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងពេល​បោះឆ្នោត នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​សម្ភារៈ​ការិយាល័យ​បោះឆ្នោត នៅ​វិទ្យាល័យ​ទួលគោក នា​ព្រឹក​ថ្ងៃទី​២៨​ខែកក្កដា​នេះ លោក ឌឹ​ម សុ​វណ្ណា​រុំ​​បាន​ថ្លែងថា “​ថ្ងៃនេះ យើង​មក​មើល​ការដំឡើង សម្ភារៈ​បោះឆ្នោត នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត ហើយ​សម្ភារៈ​ទាំងអស់​ ​ត្រូវបាន​ប្រគល់​ជូន​ប្រធាន​ការិយាល័យ រួចរាល់​អស់ហើយ និង​បាន​ដំឡើង​សម្ភារៈ រួចរាល់​អស់ហើយ​ផងដែរ​ ​ក្រោម​ការឃ្លាំមើល​ពី​ក្រុម​អ្នកសង្កេតការណ៍ ក្រុមការងារ​គណបក្ស​នយោបាយ ចំណែក​សម្ភារៈ​ដែល​រក្សា​ទុក​នៅ​ក្នុង​ការិយាល័យ​ ​មាន​ចាក់សោរ​ត្រឹមត្រូវ និង​អក្សរ​បិទ​ពីលើ ហើយ​បើ​ចង់​បើ​មើល​ត្រូវតែ​មាន​ការអនុញ្ញាត និង​មាន​គណៈកម្មការ​គ្រប់គ្រង​សម្ភារៈ​​យ៉ាង​ត្រឹមត្រូវ មិនឲ្យ​មាន​ការខ្វះ​ចន្លោះ​នោះទេ “​។ លោក បានបញ្ជាក់​ថា “​យើង​ត្រូវតែ​មាន​សុទិដ្ឋិនិយម ក្នុង​ការងារ​របស់​យើង​ ​ការងារ​កំប៉ិច​កំ​ប៉ុក ហើយ​គ្មាន​នរណា ធ្វើ​ល្អឥតខ្ចោះ​នោះទេ នៅលើ​លោក​នេះ ប៉ុន្តែ​យើង​នឹង​ខំប្រឹងប្រែង ឲ្យ​ល្អឥតខ្ចោះ​ ​ហើយ​អ្នក​ដែល​ដឹង​ថា ការងារ​ល្អ​ឥតខ្ចោះ ឬ​មិន​ល្អ​ឥតខ្ចោះ គ្មាន​នរណា​ក្រៅ​តែ​អំពី​ប្រជាពលរដ្ឋ​កម្ពុជា​នោះទេ អ្នកសង្កេតការណ៍​ជាតិ​ ​និង​អន្តរជាតិ អំពី​ការងារ​ដ៏​ត្រឹមត្រូវ ហើយ​យើង​មាន​មោទនភាព​ធ្វើ​កិច្ច​ការងារ​នេះ​”​។​

​បើ​តាម​លោក លន់ ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់ថា​ ​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​បោះឆ្នោត​ចំនួន ៨៦៦.២៦៥​នាក់ ដែល​ចែកចេញ​ជា ២.១៣៨​ការិយាល័យ និង​ត្រូវ​សង់រោង​ចំនួន​ ៦៤០​ការិយាល័យ​។ ការិយាល័យ​ទាំង ២.១៣៨​ការិយាល័យ ដាក់​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ តាម​វត្ត​អារាម តាម​ទីធ្លា​ ​និង​តាម​ផ្លូវ​សាធារណៈ​ប្រមូលផ្តុំ ២៦៧​ទីតាំង​។ នៅ​មណ្ឌល​ភ្នំពេញ​មាន ១២​អាសនៈ ដោយ​មាន​បេក្ខជន​សរុប ៤៥៦​នាក់​ ​មកពី​គណបក្ស​១៩​គណបក្ស​។ ប្រធាន​គណៈ កម្មការ​រៀប​ចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ ​គឺ​ការបោះឆ្នោត​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល​៕​ ​ដោយ​ ៖​ បញ្ញាស័​កិ្ត​

   

spot_img
×