Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មេម៉ាយ​កូន​២​វ័យ​៤២​ឆ្នាំ​ហើយ តែ​សម្រស់​មិន​ចាញ់​ក្រមុំ​ទេ ដឹងថា​​១​ខែៗ​ជះ​ទឹក​លុយ​ដើម្បី​រក្សាខ្លួន​ស្អាត​នៅ​ក្មេង​យ៉ាងនេះ​…?

spot_img

​នាង Jammie Chua ត្រូវបាន​ចាត់ទុកជា Rich Kid (​ក្មេង​កូនអ្នកមាន​ទ្រព្យ​ស្តុក​ស្ត​ម​) ក្នុងចំណោម Rich Kids ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​សិង្ហ​បុរី បើទោះបី​បច្ចុប្បន្ននេះ ម្តាយ​ចិន​កាត់​ឥណ្ឌូនេស៊ី​វ័យ ៤២ ឆ្នាំ ទៅហើយ និង​មានកូន​២​នាក់ ។​

​ក៏​ផ្តល់​រហ្សនាម​ថា​ជា «​រា​ជនី​អ៊ី​ន​ស្តា​ក្រាម (“Queen of Instagram”)» នៅក្នុង​សិង្ហ​បុរី នោះ​បណ្តា​រូបថត​ដ៏​ឃ្យួ​តៗ​របស់​នាង​ត្រូវ​បានដឹងថា ត្រូវបាន​ដោយ​ម្នាក់​ក្នុងចំណោម​អ្នកបម្រើ​ពេញ​ម៉ោង​២​នាក់​របស់​នាង ដែល​តែង​ធ្វើដំណើរ​ជាមួយ​នាង ។ ហើយ​រូបថត​នីមួយៗ ទាល់តែ​ល្អឥតខ្ចោះ ទើប​នាង​ទទួលយក ។​

Chua ត្រូវបាន​គេ​ដឹងថា ជា​អតីត​ភរិយា​របស់​មហាសេដ្ឋី​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះថា Nurdian Cuaca ដែល​បាន​ស្គាល់គ្នា​នៅលើ​យន្តហោះ នៅពេល​អ្នកស្រី​មាន​អាយុ​ទើបតែ ២០ ឆ្នាំ ។ ក្រោយមក​មិនយូរប៉ុន្មាន អ្នក​ទាំងពីរ​ក៏បាន​រៀបការ​ជាមួយគ្នា ។ ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍ ១៥ ឆ្នាំ Chua និង Cuaca ទទួល​បានកូន ២ នាក់ ប៉ុន្តែ ក្រោយមក ពួកគេ​ក៏បាន​ចែក​លែងលះគ្នា ដោយ​លើកឡើង​ពី «​អាកប្បកិរិយា​គ្មាន​ហេតុផល​» ។​

​យោងតាម Yahoo Singapore ក្នុងអំឡុងពេល​លែងលះគ្នា Chua បានទាមទារ និង​ឈ្នះ​ប្រាក់ ៣៣២,០០០ ដុល្លារ​ក្នុង​មួយខែ ដើម្បី​មើលថែ​ខ្លួនឯង និង​កូន ២ នាក់ របស់​ពួកគេ ។

​នៅ​ទីបំផុត ការ​លែងលះគ្នា​របស់​ពួកគេ​ត្រូវបាន​ដោះស្រាយ​ពី​តុលាការ​ក្នុង​ឆ្នាំ ២០១១ បន្ទាប់ពី​នាង​បាន​បង្កក​ទ្រព្យសម្បត្តិ​ប្តី​របស់​នាង​ដោយ​ជោគជ័យ ហើយ​បានទទួល​ប្រាក់​និង​ទ្រព្យសម្បត្តិ​ដែល​មិនបាន​បញ្ជាក់​ច្បាស់លាស់ ក្នុងពេល​ចែកផ្លូវ​គ្នា ។​

​ចាប់តាំងពី​ពេលនោះ​មក អ្នកស្រី​បាន​ផ្ដោតលើ​ជីវិត​គ្រួសារ​របស់​នាង ក៏ដូចជា​ការចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ដែល​ឈ្នះក្តី​ក្តាំង​ពី Cuaca ដើម្បី​យកមក​មើលថែ​សម្រស់ និង​ទិញ​សម្ភារៈ​ប្រណីតៗ​ដ៏​មានតម្លៃ​បំផុត ។​

​យោងតាម Lollipop មេម៉ាយ​រូប​ស្រស់​នេះ បាន​ចំណាយលុយ ១០,០០០ ម៉ឺន​ដុល្លារ ក្នុង​១​ខែ ដើម្បី​ថែទាំ​រូប​សម្រស់​របស់​នាង នៅតាម​កន្លែង​ព្យាបាល​ដ៏​ថ្លៃៗ​ជាច្រើន ដើម្បី​រក្សា​សាច់​ស្បែក និង​តួខ្លួន​របស់​នាង ៕ ចន្ទី (nextshark)​

spot_img
×