នាង Jammie Chua ត្រូវបានចាត់ទុកជា Rich Kid (ក្មេងកូនអ្នកមានទ្រព្យស្តុកស្តម) ក្នុងចំណោម Rich Kids ជាច្រើនទៀតនៅក្នុងប្រទេសសិង្ហបុរី បើទោះបីបច្ចុប្បន្ននេះ ម្តាយចិនកាត់ឥណ្ឌូនេស៊ីវ័យ ៤២ ឆ្នាំ ទៅហើយ និងមានកូន២នាក់ ។
ក៏ផ្តល់រហ្សនាមថាជា «រាជនីអ៊ីនស្តាក្រាម (“Queen of Instagram”)» នៅក្នុងសិង្ហបុរី នោះបណ្តារូបថតដ៏ឃ្យួតៗរបស់នាងត្រូវបានដឹងថា ត្រូវបានដោយម្នាក់ក្នុងចំណោមអ្នកបម្រើពេញម៉ោង២នាក់របស់នាង ដែលតែងធ្វើដំណើរជាមួយនាង ។ ហើយរូបថតនីមួយៗ ទាល់តែល្អឥតខ្ចោះ ទើបនាងទទួលយក ។
Chua ត្រូវបានគេដឹងថា ជាអតីតភរិយារបស់មហាសេដ្ឋីឥណ្ឌូនេស៊ីម្នាក់ឈ្មោះថា Nurdian Cuaca ដែលបានស្គាល់គ្នានៅលើយន្តហោះ នៅពេលអ្នកស្រីមានអាយុទើបតែ ២០ ឆ្នាំ ។ ក្រោយមកមិនយូរប៉ុន្មាន អ្នកទាំងពីរក៏បានរៀបការជាមួយគ្នា ។ ចំណងដៃនៃអាពាហ៍ពិពាហ៍ ១៥ ឆ្នាំ Chua និង Cuaca ទទួលបានកូន ២ នាក់ ប៉ុន្តែ ក្រោយមក ពួកគេក៏បានចែកលែងលះគ្នា ដោយលើកឡើងពី «អាកប្បកិរិយាគ្មានហេតុផល» ។
យោងតាម Yahoo Singapore ក្នុងអំឡុងពេលលែងលះគ្នា Chua បានទាមទារ និងឈ្នះប្រាក់ ៣៣២,០០០ ដុល្លារក្នុងមួយខែ ដើម្បីមើលថែខ្លួនឯង និងកូន ២ នាក់ របស់ពួកគេ ។
នៅទីបំផុត ការលែងលះគ្នារបស់ពួកគេត្រូវបានដោះស្រាយពីតុលាការក្នុងឆ្នាំ ២០១១ បន្ទាប់ពីនាងបានបង្កកទ្រព្យសម្បត្តិប្តីរបស់នាងដោយជោគជ័យ ហើយបានទទួលប្រាក់និងទ្រព្យសម្បត្តិដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងពេលចែកផ្លូវគ្នា ។
ចាប់តាំងពីពេលនោះមក អ្នកស្រីបានផ្ដោតលើជីវិតគ្រួសាររបស់នាង ក៏ដូចជាការចំណាយប្រាក់រាប់លានដុល្លារដែលឈ្នះក្តីក្តាំងពី Cuaca ដើម្បីយកមកមើលថែសម្រស់ និងទិញសម្ភារៈប្រណីតៗដ៏មានតម្លៃបំផុត ។
យោងតាម Lollipop មេម៉ាយរូបស្រស់នេះ បានចំណាយលុយ ១០,០០០ ម៉ឺនដុល្លារ ក្នុង១ខែ ដើម្បីថែទាំរូបសម្រស់របស់នាង នៅតាមកន្លែងព្យាបាលដ៏ថ្លៃៗជាច្រើន ដើម្បីរក្សាសាច់ស្បែក និងតួខ្លួនរបស់នាង ៕ ចន្ទី (nextshark)