Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​ម៉ូតូ​ពេលយប់ បុក​បង្គោល​ចំណាំងផ្លាត​អម​ផ្លូវស្លាប់​២​នាក់​

spot_img

​ព្រៃវែង ៖ បុរស​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​ចំណាំងផ្លាត អម​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​ទាំង​ពីរ នៅវេលា​ម៉ោង ១០​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៨ ន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥១_៥២ ស្ថិតក្នុង ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​

​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា មុនពេល​កើតហេតុ ម៉ូតូ​ខាងលើ​ម៉ាក​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-8276 បើកបរ​ដោយ​ឈ្មោះ វិន វី ភេទ​ប្រុស អាយុ ២២​ឆ្នាំ នៅ​ភូមិ​មេលោង ឃុំ​ព្រៃ​ស្នៀត ស្រុក​ពារាំង និង​អ្នករួមដំណើរ​១​នាក់​ឈ្មោះ ខាន់ ជៃ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ ទំពាំង​ជ្រើស ឃុំ​ព្រៃ​ស្នៀត​ស្រុក​ពារាំង ។ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​កន្លែងកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម ចំណាំងផ្លាត​អម​ផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ស្លាប់​នៅ​កន្លែងកើតហេតុ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×