Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ឃុបឃិត​កាប់​ឈើ​គ្រញូង​នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ស្រុក​វ​ឌ្ឍ​នា​នគរ ខេត្ត​ស្រះកែវ​៖ កម្លាំង​បង្ក្រាប​ថៃ​ម្នាក់ និង​ខ្មែរ​១៥​នាក់

spot_img

​ស្រះកែវ​-​ថៃ​៖ លួច​ឃុបឃិត​កាប់​ឈើ​គ្រញូង​នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ស្រុក​វ​ឌ្ឍ​នា​នគរ ខេត្ត​ស្រះកែវ ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់​ថៃ​បង្ក្រាប​ចាប់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ និង​ខ្មែរ​១៥​នាក់ ។​សមត្ថកិច្ច​និង​អ្នក​សារ​ព័​ត៍​មាន​ថៃ​បានអោយដឹងថា ៖ នៅ​ម៉ោង​៧​ព្រឹក​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កំលាំងចម្រុះ​ដែលមាន​ក្រុម​ទាហាន​ឈុតខ្មៅ តម្រួត មន្ត្រី​អនុរក្ស​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា និង​កំលាំង​រដ្ឋបាល​ព្រៃឈើ រាប់សិប​នាក់​បានធ្វើ​ការឡោមព័ទ្ធ និង​រុក​ចូលទៅ​ក្នុងព្រៃ ក្នុង​តំបន់ហាមឃាត់​ខាងលើ​។ នោះ​គឺ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ជាច្រើន​នាក់​បាន​លបចូល​ទៅក្នុង​ព្រៃ​ដើម្បី​ស្ពាយ​ផ្ទាំង ឈើ​គ្រញូង​ចេញមកក្រៅ​ប្រគល់​ទៅអោយ​មេ​ឈ្មួញ ។​

​កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១៦​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិខ្មែរ​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ដកហូត​ឈើ​គ្រញូង​បាន​ចំនួន ៤៣ ផ្ទាំង កាំភ្លើង​កែច្នៃ ចំនួន​៦​ដើម​និង​កញ្ឆា​មួយចំនួន​។ ទីតាំង​នោះ​ស្ថិតក្នុង​តំបន់ ម៉ៃ​សិរី​ចំប៉ា ក្នុង​ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

​ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅកាន់​ផែ្ន​ក​រដ្ឋបាល​ព្រៃឈើ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត​រក​មេក្លោង​ដែល​នៅ​ពីក្រោយ​ខ្នង​។ ហើយ​មកទល់​ថ្ងៃទី​១៩​វិច្ឆិកា​នេះ សមត្ថកិច្ច​តុលាការ​បា​ន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្រះកែវ​អស់ហើយ​៕ ដោយ ៖ បន្ទាយ​

spot_img
×