Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពស់​វែក “​កើតរោគ​ចិត្ត​” ក្អួត​ចេញ​មក​សុទ្ធតែ​… ស្បោង​នីឡុង​! (វីដេអូ)

spot_img

ជាធម្មតា​សត្វ​ពស់​ពុំ​ស៊ី​របស់​មិនមែន​អ័រ​ហ្គានិក (Inorganic) ឡើយ ។​

​តាម​នោះ បុគ្គលិក​សង្គ្រោះ​សត្វព្រៃ Bhagesh Bhagwat បាន​ប្រឹងប្រែង​ជួយ​ពស់វែក​១​ក្បាល ដែល​ក្អួត​ចេញ​សុទ្ធតែ​ថង់​នីឡុង ដែល​វា​បាន​លេប​នៅផ្ទះ​ពលរដ្ឋ​ម្នាក់ នា​ក្រុង Mumbai -​ឥណ្ឌា ។​

​ដំបូង Bhagwat ប្រឹង​ចូល​កៀក​ពស់​ពិស​នេះ ព្រោះ​ឃើញ​វា​កំពុង​បៀម​អ្វី​នៅ​ក្នុង​មាត់ ហើយ​គាត់​ឃើញថា នោះ​ជា​ថង់​នីឡុង ។ ក្នុងអំឡុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ខ្ញុំ​ឃើញ​វា​លេប​ចូល​ពោះ​នូវ​ស្បោង​នីឡុង​ច្រើន រួច​ក៏​ប្រឹង​ក្អួត​ចេញ​មក​វិញ ។​

​ចំណែក​ប្រធាន​អង្គការ SARRP ដែល​ជំនាញ​ខាង​សត្វព្រៃ​វិញ​បាន​ពោលថា ខ្ញុំ​ពុំដែល​ប្រទះ​ឃើញ​ករណី​បែប​នេះ​ទេ ព្រោះ​ពស់​ពុំ​ដែល​ឃើញ​របស់​មិនមែន​អ័រហ្គា​និក​ឡើយ ហើយ​ទីក្រុង Mumbai កន្លងមក​ក៏​បាន​ហាមឃាត់​ការប្រើប្រាស់​ថង់​នីឡុង​ផងដែរ ៕ លី​សា​

spot_img
×