Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

EU កាដូ​រូបគំនូរ “​ទី​ស្មសាន​” ឲ្យ​លោក Donald Trump “​ពាក្យពេចន៍​” ដាស់តឿន ឬ​…!?

spot_img

តាម Sputnik កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា ប្រធាន​គណៈកម្មាធិការ​ទ្វីបអឺរ៉ុប Jean-Claude Juncker បាន​មក​ទស្សនកិច្ច​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​សេត​វិមាន ។​

​ក្នុងជំនួប​នោះ លោក Juncher បាន​កាដូ​ជូន​លោក Trump នូវ​ផ្ទាំងគំនូ​ទី​ស្មសាន (​កន្លែង​បញ្ចុះសព​) កងទ័ព​នៅ Luxembourg -​កន្លែង​បញ្ចុះសប​ឧត្តមសេនីយ៍ George Patton ដែលជា​មេបញ្ជាការ​កងកម្លាំង​សម្ព័ន្ធមិត្ត NATO ពេល​វាយ​ដែន​គោក Normandy នា​សម័យ​សង្គ្រាមលោក​លើក​ទី​២ ។​

​លោក Juncker និយាយថា វា​ពុំ​មាន​នាំមក​នូវ​ប្រផ្នូល​អ្វី​ឡើយ វា​គ្រាន់តែ​មាន​អត្ថន័យ​និមិត្តរូប សម្រាប់​ក្រើនរំលឹក​ពី​ប្រវត្តិសាស្ត្រ​រួម​រវាង​អាមេរិក និង EU ប៉ុណ្ណោះ ។​

​ផ្ទាំងគំនូ​ទី​ស្មសាន ដែល​លោក Juncker កាដូ​ឲ្យ​លោក Donald Trump ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ប្រតិកម្ម​របស់​លោក Trump ពេល​ទទួលយក​កាដូ​… “​ទី​បញ្ចុះសព​” នេះ​យ៉ាងណា​ទេ​! ចន្ទ្រា​

spot_img
×