Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលវេលា​ភ្ញាក់​ដឹងខ្លួន​ពេលយប់​អាច​ប្រាប់​អ្នក​ពី​បញ្ហា​សុខភាព​របស់​ផ្នែក​នីមួយៗ​ក្នុង​រាងកាយ​

spot_img

​ប្រសិន​អ្នក​ភ្ញាក់​ជាប្រចាំ​នៅពេល​យប់ នៅ​ពេលវេលា​មួយ​តែមួយ ចូរ​ប្រយ័ត្ន ព្រោះ​នោះ​អាច​ជា​សញ្ញា​សុខភាព​កំពុង​មាន​បញ្ហា​ដែល​សរីរាង្គ​កំពុង​ប្រឹង​ព្រមាន​ឲ្យ​អ្នក​ដឹង ។​

-​ម៉ោង ២១-២៣h ៖ ក្រពេញ​ទី​រ៉ូ​អ៊ីដ​

​ក្នុងដំណាក់កាល​ដំបូង​របស់​ដំណេក ប្រព័ន្ធ​អ័រម៉ូន​របស់​យើង​តុល្យភាព​ដោយ​ខ្លួនឯង​វា​ឡើង​វិញ ហើយ​សរសៃឈាម​អាចធ្វើ​សកម្មភាព​សកម្ម​ជាង ។ រឿង​នេះ​មានន័យ​ថា ប្រសិន​ជួប​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ក្រពេញ​ទី​រ៉ូ​អ៊ីដ ក្រ​ពេញ Adrenal ឬ​ការ​បំប្លែង សុទ្ធ​តែ​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់​ពី​ដំណេក ។​

​លំបាក​ពេល​គេង​ក្នុង​អំឡុង​ពេល​នេះ ក៏​អាច​ជា​សញ្ញា​របស់​ភាព​តានតឹង និង​ខ្វាយខ្វល់​ហួស​កម្រិត​ក្នុង​ថ្ងៃ ។​

​ដើម្បី​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​គុណភាព​ដំណេក នៅ​ដំណាក់កាល​នេះ អ្នក​អាច​ធ្វើ​សមាធិ ហា​ត់ Yoga មាន​ពេល​ចូល​គេង ឬ​ហ្វឹកហាត់​សាច់ដុំ និង​លំ​ហាត់​សម្រួល​អារម្មណ៍ ។​

-​ម៉ោង 23-1h ៖ ថង់​ប្រមាត់​

​ថង់​ប្រមាត់​បង្កើត​ប្រមាត់ ចាំបាច់​បំផុត​ក្នុង​ការរំលាយ និង​ស្រូប​យក បំបែក​បំផ្លាញ​ជាតិ​ខ្លាញ់​ទាំងអស់​ដែល​អ្នក​បាន​ប្រើប្រាស់​ក្នុង​ថ្ងៃ​ភ្ញាក់​ក្នុង​អំឡុង​ពេល​នេះ មានន័យ​ថា អ្នក​អាច​មាន​ក្រួស​ប្រមាត់ ឬ​ចាំបាច់​ត្រូវ​សម្រួល​ជាតិ​ខ្លាញ់​សរីរាង្គ​ក៏​ដូច​គួរ​បរិភោគ​ខ្លាញ់​ល្អ​ច្រើនជាង ។​

​បណ្តា​កត្តា​ពាក់ព័ន្ធ​ដល់​អារម្មណ៍​ដូចជា​អស់សង្ឃឹម អារម្មណ៍​ជូរចត់ ឬ មួរ​ម៉ៅ ក៏​អាច​ឥទ្ធិពល​ដល់​ថង់​ប្រមាត់ ។​

-​ម៉ោង 1-3h ៖ ថ្លើម​

​ក្នុង​អំឡុង​ពេល​នេះ​សរីរាង្គ​អ្នកនឹង​ស្វ័យ​សំអាត កម្ចាត់​កាកសំណល់​ចេញពី​ឈាម និង​ជាលិកា​ផ្សេងៗ ។ នោះ​ជា​មូលហេតុ​ដែល​ការ​ភ្ញាក់​នៅ​ពេលវេលា​នេះ​មានន័យ​ថា ថ្លើម​របស់​អ្នក​អាច​មាន​ជាតិពុល​ច្រើនពេក ចាំបាច់​ត្រូវ​ដោះស្រាយ ។ ដើម្បី​ជួយ​ឲ្យ​វា​អនុវត្ត​មុខងារ​ត្រឹមត្រូវ ចូរ​ទទួលទាន​ទឹក​បន្ថែម និង​កាត់បន្ថយ​ជាតិ​អាល់កុល ក៏​ដូច​កាហ្វេ​អ៊ី​ន ក្នុង​បញ្ជី​ភេសជ្ជៈ​ប្រចាំថ្ងៃ​របស់​អ្នក ។​

​ភ្ញាក់​នៅពេល​នេះ​ក៏​អាច​បណ្តាល​ពី​អ្នក​កំពុង​ឆ្លងកាត់​អារម្មណ៍​អសកម្ម​ដូចជា​មួរ​ម៉ៅ អស់សង្ឃឹម អារម្មណ៍​ថា មាន​កំហុស ។​

-​ម៉ោង 3h-5h ៖ សួត​

​សួត​ជា​សរីរាង្គ​ដំបូង​ត្រូវបាន​បំពេញ​ឧស្ម័ន ដោយ​ការប្រមូល​អុកស៊ីហ្សែន និង​បញ្ជូន​វា​ទៅ​ដល់​ផ្នែក​ផ្សេងៗ​ទាំងអស់​ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​ថ្មី​មួយ ។ ប្រសិន​អ្នក​ភ្ញាក់​ក្នុង​អំឡុង​ពេល​នេះ និង​មាន​រោគសញ្ញា​ដូចជា​ក្អក កណ្តា​ស់ ឬ​តឹង​ច្រមុះ នោះ​អាច​អ្នក​មាន​ជាតិ​រំអិល​សល់​ក្នុង​ខ្លួន ឬ របប​អាហារ​ខ្វះ​ជីវជាតិ ។​

​សួត​ធ្វើ​សកម្មភាព​ខ្សោយ ក៏​មាន​ពាក់ព័ន្ធ​ដល់​អារម្មណ៍​ព្រួយ​ចិត្ត ឬ​ឈឺចាប់ ។​

-​ម៉ោង 5h-7h ពោះវៀន​ធំ​

​ក្នុង​ពេលវេលា​នេះ ចរន្ត​ថាមពល​ត្រូវបាន​ប្រមូលផ្តុំ​ក្នុង​ពោះវៀនធំ​ដើម្បី​កម្ចាត់​កាកសំណល់​ចេញពី​រាងកាយ ។ ប្រសិន​មាន​ការបាត់​តុល្យភាព​ក្នុង​ផ្នែក​នេះ អ្នក​អាច​ត្រូវ​ទល់លាមក ឡើង​ទម្ងន់ ឬ​ឆាប់​ចាស់ ។ ដើម្បី​ធ្វើឲ្យ​ពោះវៀន​មាន​សកម្មភាព​ល្អ និង​សម្រួល​ខួប​ដំណេក ចូរ​អ្នកអនុវត្ត​លំ​ហាត់​បន្តឹង​សាច់ដុំ ទទួលទាន​ទឹក​ច្រើន​និង​ទៅ​បន្ទោ​របង់​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក ៕ លី​សា​

spot_img
×