Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​៧​ស្លាប់ និង​២​នាក់​បាត់​ខ្លួន ក្នុង​គ្រោះធម្មជាតិ​ភ្លៀង​បង្ក​ភក់​ភ្នំ​បាក់​សង្កត់​ផ្ទះ​អ្នកភូមិ​​នៅ​ខេត្ត Nan (​ថៃ​)

spot_img

​យ៉ាងហោចណាស់​អ្នកភូមិ ៧ នាក់ ត្រូវបាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត កំពុង​បាត់​ខ្លួន នៅក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំងក្លា ដែល​បាន​បង្កឱ្យមាន​ការបាក់​ភក់​ពី​ភ្នំ​មួយ ចូលទៅ​ក្នុងភូមិ​ជាប់ជើង​ភ្នំ​របស់​ពួកគេ នៅក្នុង​ស្រុក Bo Klua ខេត្ត Nan ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ (២៨ កក្កដា​) នេះ ។​

​អាជ្ញាធរ​ត្រូវបាន​ជូនដំណឹង ចំពោះ​គ្រោះធម្មជាតិ​បាក់​ដី​នេះ​នៅឯ Ban Huay Kham ក្នុង​តំបន់ Tambon Dong Phaya នា​វេលា​ម៉ោង ៧ ព្រឹក​។ លោក Ratana Patanasophon មេបញ្ជាការ​នៃ​កងវរសេនាតូច​លេខ​៣២ របស់​កងវរសេនាតូច បាន​បញ្ជូនទាហាន​ល្បាត​ស្ថិតក្រោម​ការបញ្ជា​របស់​គាត់ ដើម្បី​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​ទៅយក​សាកសព និង​ស្វែងរក​អ្នក​បាត់​ខ្លួន ។ លោក Ratana បាន​និយាយថា ការបាក់​ដី​បាន​កប់​ផ្ទះ​ចំនួន ៤​ខ្នង នៅក្នុង​ភូមិ​នោះ ។​

​លោក​បាន​បន្តថា ប្រតិបត្តិ​ការស្វែងរក​អ្នក​បាត់​ខ្លួន​ត្រូវបាន​រារាំង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ។ លើសពីនេះ​ទៀត ភក់​ក៏បាន​ធ្វើ​ឲ្យ​ដួល​រំលំ​ខ្សែភ្លើង ដែលជា​ហេតុ នាំ​ឲ្យ​អ្នក​ជួយសង្គ្រោះ​មិនមាន​អគ្គីសនី​សម្រាប់​ប្រើប្រាស់​ឧបករណ៍​មួយចំនួន​បាន ៕ ឧ​ត្ត​ម (The Nation)​

spot_img
×