Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ហ៊ុន Facebook ស្វែងរក​វិធី​ដក Mark Zucheerberg ចេញពី​កៅអី​ប្រធាន​ក្រុមហ៊ុន​

spot_img

​ក្រោយ​អង្គប្រជុំ​ម្ចាស់​ភាគហ៊ុន ពោរពេញ​ដោយ “​សុបិន្ត​អាក្រក់​” ប្រព្រឹត្ត​ទៅ​រយៈពេល ៩០​នាទី ស្របពេល​ដែល​ភាគហ៊ុន​របស់ facebook ធ្លាក់ចុះ​យ៉ាង​ដំណំ ទឹកប្រាក់​ជាង ១៥០​ពាន់​លាន​ដុល្លារ បាន​រលាយ​ខ្សុល​ពី​ទី​ផ្សារភាគហ៊ុន ។ ឥឡូវ​ម្ចាស់​ភាគហ៊ុន​ជាច្រើន​កំពុង​ត្រៀម​ផែនការ​ដកហូត​តំណែង​ពី Mark Zuckerberg ។​

CEO និង​នាយក​ប្រតិបត្តិ facebook Mark Zuckerberg ។​

​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ cambridge Analytica ប៉ុន្មាន​ខែ​មុន ពុំ​ធ្វើឲ្យ​មាន​ផលរ​មាស់​អ្វី​ដល់ facebook ទេ ប៉ុន្តែ​ប៉ុន្មាន​ខែ​កន្លងមកនេះ សុបិន្ត​អាក្រក់ បាន​កើតមាន ក្រោយ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រីមាស​ទី​២ របស់​ក្រុមហ៊ុន​នេះ​ត្រូវបាន​ប្រកាស​ចេញ ។​

​តាម​នោះ​ចំណូល​ត្រីមាស​ទី II របស់ FB កើន ៤១% ស្មើនឹង ១៣,២៣ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ចំណាយ​សម្រាប់​ការធានា​សុវត្ថិភាព​ទិន្នន័យ fb កើន​បន្ថែម ៥០% ស្មើនឹង ៧,៣៧ ពាន់​លាន​ដុល្លារ ក្រោយ​រឿងអាស្រូវ​ខាងលើ ។ ហេតុនេះ ថ្វី​ត្បិត​វា​ធ្វើឲ្យ​អ្នកប្រើ FB រីករាយ មាន​ទំនុកចិត្ត​វិញ ប៉ុន្តែ​ម្ចាស់​ភាគហ៊ុន FB ពុំ​បាន​រីករាយ​នឹង​រឿង​នេះ​ទេ ។​

​តម្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​គំហុក​

​ក្នុង​១​ថ្ងៃ​ប៉ុណ្ណោះ​ទឹកប្រាក់ ១៥១ លាន​ដុល្លារ បាន​រលាយ​ខ្សុល​ពី​ផ្សារ​ហ៊ុន ខណៈពេល​ស្ថាបនិក​និង​ជា​ប្រធាន FB បាន​ខាតបង់​អស់ ១៦​ពាន់​លាន​ដុល្លារ (​តម្លៃ​ភាគហ៊ុន​) ។ ទន្ទឹម​នោះ​ចំនួន​អ្នក​ប្រើ​បាន​ឈានដល់ 2,5 ពាន់​លាន​នាក់ ដែល​ស្ថិត​ដល់​កម្រិត​កំពូល ហើយ​បម្រុង​នឹង​ដល់ពេល​ធ្លាក់ចុះ ធ្វើឲ្យ FB ប្រឈម​នឹង​អនាគត​ស្រពិចស្រពិល ។​

​ខណៈពេល​នោះ​ភារៈ​ទទួលខុសត្រូវ គឺ​ធ្លាក់​លើ Mark Zuckerberg ដែល​ក្តោប​ក្តាប់​តំណែង​ដល់​ទៅ ២ គឺ ប្រធាន CEO ហើយក៏​ជា​នាយក​ប្រតិបត្តិ​ផង ៕ ចន្ទ្រា​

spot_img
×