Sunday, September 19, 2021

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អប្រសើរ បាន​ទទួល​ការជួយ​ជ្រោមជ្រែង​ពី​មនុស្ស​នៅ​ជុំវិញ​។ លុយកាក់ មិន​ស្ថិរភាព មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការ​ណាត់ជួប សារភាព​ស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ជួប​រឿង​ឈឺ​ក្បាល​ច្រើន គួរ​កត់ត្រា​ឡើងវិញ​គ្រប់​រឿង ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់​ល្អៗ​ចំពោះមុខ ។ មនោសញ្ចេតនា​ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ តែ​មិន​ត្រូវ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ការវិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​ស្នេហា​ពិតប្រាកដ ។​

​ឆ្នាំ​ថោះ ៖ កា​ងារ មិនល្អ ងាយ​មាន​ទំនាស់​ក្នុង​ការងារ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការចាយវាយ បញ្ចៀស​ត្រូវ​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា និយាយស្តី​ត្រូវ​ប្រយ័ត្នប្រយែង​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ព្យាយាម អត់ធ្មត់​កុំ​បង្ក​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ លុយកាក់ កុំ​ឲ្យ​ខកខា​នឱកាស​រក​ប្រាក់​ដែល​មិត្តភក្តិ​នាំ​មកឲ្យ ។ មនោសញ្ចេតនា ល្អ​ធម្មតា ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ ចៀសវាង​ការឈ្លោះប្រកែក​ក្នុង​ការងារ លុយកាក់ ខាតបង់​លុយ​កាក់ មិន​ត្រូវ​ជឿទុកចិត្ត​អ្នកដទៃ​ជ្រុល​ពេក ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​កើត​មាន​ជម្លោះ​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការសហការ ចរចា​ជំនួញ ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត កោតសរសើរ​ចំពោះ​ស្នាដៃ​ក្នុង​ការងារ​របស់​អ្នក ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ទទួលទាន​អាហារ​ពេល​យប់​តែ​២​នាក់ ដើម្បី​រឹតចំណង​ស្នេហ៍​ឲ្យ​កាន់តែ​រឹងមាំ ។​

​ឆ្នា​ចរ ៖ ការងារ ធម្មតា​ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ។ លុយកាក់ លេច​ឱកាស​រក​ប្រាក់​ជាច្រើន​នៅ​ចំពោះមុខ គួរ​ប្រញាប់​ចាប់​យក​ឲ្យទាន់ពេល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​កុរ ៖ ការងារ មិន​ត្រូវ​អភិរក្ស​ជ្រុល​ក្នុង​ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន ។ លុយកាក់ មានលទ្ធភាព​បង្កើន​ថែម​ប្រភព​ចំណូល​ពី​ប្រាក់ខែ និង​ពី​ខ្ទង់​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ៕