Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​បោះឆ្នោត​របស់​ប្រធាន​គណបក្ស​ទាំង​២០​នៅ​មណ្ឌល​ណាខ្លះ ? សូម​ចូល​ចូល​មើល​នៅ​ខាងក្រោម​នេះ​ ៖

spot_img

​សម្រាប់​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ប្រធាន​គណបក្ស​ទាំង​២០ នឹង​អញ្ជើញ​ទៅ​បោះ​នៅ​ការិយាល័យ​មួយចំនួន ដែល​គ ជ ប​បាន​រៀបចំឡើង ក្នុងនោះ​រួមមាន​៖

១. លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បោះឆ្នោត​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សែ​សិន​” សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​)

២. លោក ច័ន្ទ ប៊ុន​ហន ប្រធាន​គណបក្ស​មាតុភូមិ​យើង បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលាបឋមសិក្សា​សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

៣. លោក នួន សុខា​វី ប្រធាន​គណបក្ស​ពន្លឺ​ថ្មី បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ជា ស៊ីម សាមគ្គី​” សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​)

៤. លោក សេង សុ​ខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ក្បែរ​វិមាន​សុភមង្គល​” សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​)

៥. លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល​។​

៦. លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលារៀន វត្ត​ដំបូក​ខ្ពស់​” សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ​

៧. លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង​” សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​)

៨. លោកស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​មណ្ឌល​ខេត្តពោធិ៍សាត់ (​ការិយាល័យ “​សាលាបឋមសិក្សា​អន្លង់ត្នោត​” ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ​)​។​

៩. លោក ស៊ិន សុភាព ប្រធាន​គណបក្ស​រស្មី​ខេមរា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ (​នៅ​ការិយាល័យ “​បឋមសិក្សា​ព្រះពុទ្ធ​និ​ពា​ន្វ​” ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី​)​។​

១០. លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​សាលា​វិចិត្រសិល្បៈ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​)

១១. លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។​

១២. លោក ក្រវ៉ា​ញ ដា​រ៉​ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ មិនមាន​ឈ្មោះ​បោះឆ្នោត​នោះទេ (​មិនបាន​ចុះឈ្មោះ​)​។​

១៣. សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​។​

១៤. លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច បោះឆ្នោត​នៅ​មណ្ឌល​ខេត្តតាកែវ (​ការិយាល័យ “​សាលា​វត្ត​ស្ពឺ​” ឃុំ​អង្គ​ខ្នុរ ស្រុក​ទ្រាំង​)​។​

១៥. លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ (​នៅ​ការិយាល័យ “​បឋមសិក្សា​ចក​” ឃុំ​ចក ស្រុក​អូររាំងឪ​)​។​

១៦. លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​។​

១៧. លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​អនុ​វិ​.+​បឋម​. សុធារស​” សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​)​។​

១៨. លោក ប្លា​ង សី​ន ប្រធាន​គណបក្ស​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តមណ្ឌលគិរី (​នៅ​ការិយាល័យ “​បឋមសិក្សា​ស្រែ​ក្លេ​ង​” ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​)​។​

១៩. លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ បោះឆ្នោត​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ (​នៅ​ការិយាល័យ “​ផ្លូវ​១១៨ (​ក្រោយ​ផ្សា​របាយ​យ័ន្ត​)” សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា​)

២០. សម្ដេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​មណ្ឌល​ខេត្តកណ្ដាល (​នៅ​ការិយាល័យ “​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រុង​” សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​)៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×