Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស តាមបែប​លទ្ធិប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ​៖ នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវធ្វើ​ការសម្រេចចិត្ត​លើ​ជោគវាសនា​ជាតិ តាមរយៈ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់ខ្លួន ដែល​ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់​៥​ឆ្នាំ​ម្តង​។

​នៅ​ថ្ងៃអាទិត្យ​នេះ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​ប្រុងប្រៀប​ខ្លួន​រួចជាស្រេច ដើម្បី​ទៅ​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ម្នាក់ ដែល​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាង​គណ​បក្សនយោបាយ ខ្លួន​ពេញចិត្ត ឱ្យ​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​។ ប្រជាពលរដ្ឋ ដែលជា​កម្មករ និយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត ដែល​ពួកគេ​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ឬ​ទី​ផ្សេងៗ ដើម្បី​ទៅ​បោះឆ្នោត​នៅ​មណ្ឌល​របស់ខ្លួន​រួចហើយ​ចាប់តាំងពី​ថ្ងៃទី​២៨​កក្កដា​។​

​ម្ចាស់ឆ្នោត​ទាំងអស់ ពេលនេះ​កាន់តែ​មាន​ជម្រើស​ច្រើនជាង​មុន ដោយសារ​ការបោះឆ្នោតជាតិ​អាណត្តិ​នេះ មាន​គណបក្សនយោបាយ​ចូលរួម​រហូតដល់​២០ ដើម្បីឱ្យ​ពួកគាត់​ជ្រើសរើស ដែល​ចំនួន​នេះ​បាន​កើនឡើង​លើស​ច្រើន​បើ​បៀ​ប​នឹង​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣ ដែលមាន​ត្រឹមតែ​៨​គណបក្ស​ន​ប៉ុណ្ណោះ​ចូលរួម​ប្រកួតប្រជែង​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ មាន​ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ចំនួន ៨៣៨០២១៧​នាក់​។ ជាមួយគ្នានេះ អាសនៈ​នៅ​អាណត្តិ​ថ្មី​នេះ មាន​ចំនួន​រហូតដល់​១២៥ ដែល​កើនឡើង ២​អាសនៈ​ថែមទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×