Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន​សំអន​អញ្ជើញ​ចូល​បោះឆ្នោះ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ខេត្តស្វាយរៀង​

spot_img

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​អ្នកតំណាងរាស្ត្រ មណ្ឌល​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នៅ​ការិយាល័យ​សាលាបឋមសិក្សា​ព្រះសីហនុ​ក្រុង​ស្វាយរៀង​ដោយ​ក្នុងនោះ​ក៏មាន​ថ្នាក់​នាំ​ខេត្ត មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា នៅ​ខេត្តស្វាយរៀង មាន​៨០ ឃុំ សង្កាត់ មាន​៩២៦​ការិយាល័យ សម្រាប់​បំរើការ​បោះឆ្នោត និង​មាន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​៣៥២០៦១​នាក់ មាន​៥​អាសនៈ និង​មាន​គណបក្សនយោបាយ ចំនួន​១៤ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ស​ញាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ខ្មែរ​តែមួយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​មាតុភូមិ​យើង គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ឆ​ន្ទះ​ខ្មែរ និង​គណបក្ស​ជនជាតិដើម​ប្រជា​ធិ​ប​តេត​យ្យ ដែល​បានដាក់​ពាក្យ ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រារព្ធ​ធ្វើ​ទ្បើង នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ផងដែ​ក្នុងនោះ​ក៏មាន​អ្នកសង្កេតការណ៍​ជាតិ​៣១៦៧​នាក់​និង​ភ្នាក់ងារ​សង្កេតការណ៍​គណបក្សនយោបាយ​២៧៥៩​នាក់​ក្នុងនោះ​ពេញ​សិទ្ធ​១៨១៦​នាក់​បំរុង​៩៤៣​នាក់​។​

​ចំណែក​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ទូទៅ​នៅក្នុង​ថ្ងៃ​បោះឆ្នោត​ពុំមាន​អ្វី​គួរអោយកត់សម្គាល់​នោះទេ​គឺមាន​សន្តិសុខ​ល្អប្រសើរ​ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំងអស់​ក្នុង​ខេត្តស្វាយរៀង ៕ វ៉ៃ​កូ​

spot_img
×