Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​បន្ថែម​ពី​ស្ថានភាព​អាកាសធាតុ​ថ្ងៃទី ១៩

spot_img

​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា ៖ ព្យុះ​ទី​២៥ ឈ្មោះ​គឺ​រ៉ូ​ជី (KIROGI) បាន​ថយឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​កំពុងស្ថិត​នៅក្បែរ​ឆ្នេរ​ប្រទេស​វៀតណាម​ខាងត្បូង​។ វិ​សម្ពាធ​នេះ និង​បន្តដំណើរ​មកដល់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​

​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​ក​ម្បុ​ជា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី 19-20 ក្នុងនោះ ៖

-​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​ភ្លៀវ​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។​

-​លើ​ផ្ទៃសមុទ្រ មេឃ​មាន​សភាព​អាប់អួរ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ​។​

​សូម​ប្រុងប្រយ័ត្ន ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​៕

spot_img
×