Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​បឋម ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត ៧៥,០៤​ភាគរយ​

spot_img

​ភ្នំពេញ ​៖ តួលេខ​បឋម របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទាំង​មិនទាន់​រាប់​សន្លឹកឆ្នោត ក្រោយ​បិទ​បញ្ចប់​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត មាន​ចំនួន ៧៥,០៤​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៨.៣៨០.២១៧​នាក់​។​

​ការបិទ​បញ្ចប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅវេលា​ម៉ោង​៣៖០០​រសៀល នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ អត្រា​ភាគរយ​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត មាន​ចំនួន​កើនឡើង​ខ្ពស់ជាង​ការបោះឆ្នោត កាលពី​ឆ្នាំ​២០១៣ ដែលមាន​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​បោះឆ្នោត​មាន​ចំនួន​ត្រឹមតែ ៦៩,៦១​ភាគរយ ៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×