Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ​ដល់​ជនរួមជាតិ ដែល​បាន​ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើស​លប់ បង្ហាញ​ឲ្យ​ឃើញ​ជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា​នេះ បានចេញ​នូវ​សារ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ដ៏​ច្រើន​លើសលុប ដែល​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​ជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ និង​ការប្រើប្រាស់​សិទ្ធិ​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ឲ្យ​បងប្អូន​ជនរួមជាតិ​តាមដាន ការប្រកាស​លទ្ធផល​នៅ​យប់​នេះ ចាប់ពី​ម៉ោង​៧៖០០​នាទី ដល់​ម៉ោង​១៖០០​នាទី​រំលង​អា​ធ្រា​ត្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​តាមរយៈ Facebook យ៉ាង​ដូច្នេះ​ថា អរគុណ​បងប្អូន កូនក្មួយ ជនរួមជាតិ​ដែល​បាន​ទៅ​បោះឆ្នោត​នៅថ្ងៃនេះ ដ៏​ច្រើន​លើសលប់​បងប្អូន​ពិតជា​បានជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ និង​បាន​ប្រើប្រាស់​សិទ្ធិ​របស់​បងប្អូន​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​ប្រទេស​។​

​តាម​របាយការណ៍​ពី គ​.​ជ​.​ប គិត​មក​ត្រឹម​ម៉ោង ៣:០០ រសៀល​នេះ ដែលជា​ម៉ោង​បិទ​ការិយាល័យ​បោះឆ្នោត និង​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៨០,៤៩ ភាគរយ ស្មើ​ហ្នឹង​ប្រមាណ ៦៧៤៤៨៩៣ លាន​នាក់ បាន​ចូលរួម​បោះឆ្នោត​នៅថ្ងៃនេះ​។​

​សម្តេច បន្តថា ” ខ្ញុំ​សូម​អរ​រ​គុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បាន​គូស​សន្លឹកឆ្នោត​នៃ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។

​សូម​បងប្អូន​តាមដាន​ការប្រកាស​ល​ទ្ឋ​ផល នៃ​ការបោះឆ្នោត​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា​”៕ ដោយ​៖​កូ​ឡាប​

spot_img
×