Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ចេញ​សេចក្តីប្រកាស​លទ្ធផល​ចុងក្រោយ​អ្នកបោះឆ្នោត​ចំនួន​៨២,១៧% និង​មាន​ការិយាល័យ​ខ្លះ​បិទ​មុន​ម៉ោង

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ មាន​៨២,១៧%​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា បន្ទាប់ពី​បិទ​បញ្ចប់​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប បានប្រកាសថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ មាន​ចំនួន ៦.៨៨៥.៧២៩​នាក់ ស្នើ​នឹង​៨២,១៧% នៃ​ចំនួន​អ្នកមាន​ឈ្មើ​ក្នុង​បញ្ជី​បោះឆ្នោត សរុប ៨.៣៨០.២១៧​នាក់​។​

​ទោះបីជា​មានការ​រំខាន​ដោយ​ទឹកជំនន់ ប៉ុន្តែ​ការិយាល័យ​បោះឆ្នោត​ទាំង ២២.៩៦៧​ការិយាល័យ នៅ​ទូទាំងប្រទេស​បាន​ដំណើរការ​ជាធម្មតា ដោយ​ការិយាល័យ​មួយចំនួន​បាន​ប្តូរ​ទីតាំង ទៅ​ទីទួល ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ការិយាល័យ​ចាស់​។ ចំពោះ​ការិយាល័យ​ដែល​មិនអាច​ផ្តល់​សម្ភារៈ​បាន ដោយសារ​ផ្លូវ​លិច​ទឹក​ដូចជា​នៅ​ខេត្តក្រចេះ និង​មណ្ឌលគិរី គ​.​ជ​.​ប បាន​ប្រើ​ឧទ្ធម្ភាគចក្រ និង​ដំរី ដើម្បី​ដឹក​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត ទៅកាន់​ការិយាល័យ​ទាំងនោះ​។

​លោក​ប្រធាន​គ​.​ជ​.​ប បាន​ថ្លែងថា ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយ​ប្រក្រតី មិនមាន​ការរំខាន់​អ្វី​ទេ ទាំង​សុវត្ថិភាព ទាំង​សន្តិ​សុន ទាំង​ទឹកចិត្ត​រីករាយ​របស់​អ្នកបោះឆ្នោត​ម្នាក់ៗ ។ មាន​ការិយាល័យ​មួយចំនួន​បាន​បិទ​មុន​ម៉ោង​៣ ដោយសារ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៃ​ការិយាល័យ​នោះ​បានមក​បោះឆ្នោត​អស់ និង​ការិយាល័យ​ភាគច្រើន បិទ​នៅ​ម៉ោង​៣​។

​បើ​គ្មាន​ពាក្យបណ្តឹង​ទេ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ហើយនឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×