Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​គណបក្ស​LDP​ថា អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បោះឆ្នោត ឲ្យ​បក្ស​ប្រជាជន​កម្ពុជា

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បិទ​បញ្ចប់​ការបោះឆ្នោត​ជា​ផ្លូវការ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បានប្រកាសថា ប្រជាពលរដ្ឋ​កម្ពុជា បាន​ទៅ​បោះឆ្នោត​រហូតដល់​ជាង​៨០​ភាគរយ ដែល​ចំនួន​តួលេខ​ឡើង​ខ្ពស់​បែបនេះ គឺ​ដោយសារតែ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក LDP ទំនងជា​ពួកគេ​ស្អប់​ហើយ បាន​មិន​បោះឆ្នោត​ឲ្យ​។​

​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់លោក​នៅ​យប់​ថ្ងៃទី​២៩​ខែកក្កដា​នេះ បន្ទាប់ពី​បិទ​បញ្ចប់​ការបោះឆ្នោត​ជា​ផ្លូវការ​ថា “​នៅ​ឆ្នាំ​២០១៨ នេះ ចំនួន​ភាគរយ នៃ​ពលរដ្ឋ​ដែល​ចេញទៅ​បោះឆ្នោត ដល់​ទៅ​ជាង​៨០% លើស​ការបោះឆ្នោត​អាណត្តិ​២០១៣ ដែល​អ្នក​ចេញទៅ​បោះឆ្នោត​មានតែ ៦៩,៦១% ទៅទៀត អីចឹង​មានន័យថា អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញទៅ​បោះឆ្នោត​ឲ្យ CPP ស្ទើរ​ទាំងអស់​។ អញ្ចឹង​មានន័យ ពួកគេ​ចង់​ឈ្នះ​LDP រហូត​ទៅដល់​សុខចិត្ត​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​។ ពួកគេ​ស្អប់ LDP ជាង​ស្អប់​គណបក្ស ប្រជាជន​។ នេះ​ជាការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​នេះ​។ បើ​បែបនេះ តើ​គេ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​មាន​អ្វី​ខុស​ទៅ​?”​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×