Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វើ​ការងារ​ឲ្យ​ហួស​ពី​កម្លាំង ។ លុយកាក់​មិនសូវ​ល្អ គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្សជាទី​ស្រឡាញ់​រប​ស់​អ្នក ។​

ឆ្នាំឆ្លូវ ៖ ការងារ ៖ មិនសម្រេចតាមបំណង មានបញ្ហារាំងស្ទះ ។ លុយកាក់ ថ្ងៃនេះពុំសមស្របសម្រាប់ការបញ្ចេញទុនវិនិយោគ ឬរកស៊ី ។ មនោសញ្ចេតនាកក់ក្តៅ សុខដុមរមនា៕

ឆ្នាំខាល ៖ ការងារ ទោះធ្វើអ្វីក៏ដោយថ្ងៃនេះមិនត្រូវប្រញាប់ប្រញាល់គួរធ្វើដោយសន្សឹមៗ ទើបមិនបំពានកំហុស។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿជាក់ជ្រុលលើសម្តី​អ្នកដទៃ ។ មនោសញ្ចេតនា ចូរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សជាទីស្រឡាញ់៕

ឆ្នាំថោះ ៖ ការងារ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលសម្រេចចិត្តរឿងអ្វី១ បញ្ចៀសការកើតមានរឿងស្តាយក្រោយ ។ លុយកាក់ ល្អប្រសើរ ជាថ្ងៃសមស្របសម្រាប់ការស្វែងរកលាភ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់អារម្មណ៍របស់គូស្នេហ៍ មិនគួរមានភាពសោះអង្គើយចំពោះគេ ៕

ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅមិនតាមការគ្រោងទុក ។ លុយកាក់ មិនត្រូវបញ្ចេញប្រាក់វិនិយោគរកស៊ីអ្វីក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ៕

ឆ្នាំម្សាញ់ ៖ ការងារ ជួបរឿងរំខានចិត្តច្រើនក្នុងការងារ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានព័ត៌មានល្អអំពីការវិនិយោគ មនោសញ្ចេតនា គួរប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចដល់ផ្លូវចិត្តគូស្នេហ៍៕

ឆ្នាំមមី ៖ ការងារ គ្រប់យ៉ាងដំណើរការដោយរលូន ជោគជ័យ។ លុយកាក់ ល្អប្រសើរ មានបន្ថែមខ្ទង់ចំណូល។ មនោសញ្ចេតនា ផ្អែមល្ហែម រ៉ូមែនទិក ៕

ឆ្នាំមមែ ៖ ការងារ គួរប្រមូលផ្តុំក្នុងការងាររបស់ខ្លួន មិនត្រូវលូកលាន់ក្នុងកិច្ចការអ្នកដទៃ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន ។ មនោសញ្ចេតនា រីកចម្រើន សុភមង្គល ៕

ឆ្នាំវក ៖ ការងារ ប្រយ័ត្នមានអ្នកច្រណែនឈ្នានីសរកវិធីផ្តួលរំលំអ្នក ។ លុយកាក់ ធូរធារ មានបន្ថែមប្រាក់ចំណេញពីការរកស៊ី ។ មនោសញ្ចេតនាកុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនា ៕

ឆ្នាំរកា ៖ ការងារ ពុំល្អ ជួបឧបសគ្គច្រើន ។ លុយកាក់ ពុំមែនជាថ្ងៃល្អសម្រាប់ការវិនិយោគ ឬពង្រីកថែមមុខជំនួញ ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ដល់សុខភាពរបស់មនុស្សដែលខ្លួនស្រឡាញ់ ៕

ឆ្នាំចរ ៖ ការងារ ល្អ ពុំកើតមានរឿងអ្វីក្រៅបំនង ។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើនជាងសម្រាប់ការនៅក្បែរមនុស្សជាទីស្រឡាញ់៕

ឆ្នាំកុរ ៖ ការងារ រីកចម្រើនគួរជាទីមោទនៈ ។ លុយកាក់ ប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងលុយកាក់ បញ្ចៀសស្ថានភាពត្រូវក្ស័យធន ។ មនោសញ្ចេតនា គួរបង្កើតភាពផ្អែមល្ហែម រ៉ូមែនទិក ក្នុងទំនាក់ទំនងជាមួយគូស្នេហ៍ ៕

spot_img
×