Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់រះ​ទៅលើ​ហ្វូងមនុស្ស​នៅ​អាមេរិក មនុស្ស​៣​នាក់​ស្លាប់​និង​៧​នាក់​រងរបួស​

spot_img

​ប៉ូលិស​នៅ​New Orleans កំពុង​តាម​រុករក​ខ្មាន់កាំភ្លើង​២​នាក់ ក្រោយពេល​ការបាញ់រះ​មនុស្ស​នៅ​ខាងក្រៅ​ក្លិប​មួយ​នៅ​កណ្ដាល​ទីក្រុង​។​

ប៉ូលិស​មាន​វត្ដ​មាននៅ​កន្លែងកើតហេតុ​

​ក្រុម​អ្នកស៊ើប​អង្ក​ត​សន្និដ្ឋានថា មុខសញ្ញា​ពីរ​ដែល​មិនទាន់​ដឹង​អត្ដ​សញ្ញាណ «​មាន​ប្រដាប់អាវុធ មាន​សម្លៀកបំពាក់​គ្រប​ជិត​ក្បាល បាន​ចូល​កៀក​ហ្វូងមនុស្ស​ដែល​កំពុង​ឈរ​ខាងក្រៅ​ក្លិប រួច​ផ្ទុះអាវុធ​ទៅលើ​ពួកគេ​»​។ ក្រោយមក​ពួកវា​បាន​រត់​គេចខ្លួនបាត់ -​នេះ​បើតាម​AFP​។​

​ករណី​វាយប្រហារ​នេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២៨​កក្កដា នៅ​ខាងក្រៅ​ក្រៅ​ក្លិប​មួយ​ជិត French Quart ។​នៅ​កន្លែងកើតហេតុ ស្នងការ​ប៉ូ​សិស Michael Harrison ឱ្យដឹងថា ជនសង្ស័យ​ម្នាក់​ប្រើ​កាំភ្លើង​វែង​និង​ម្នាក់ទៀត​ប្រើ​កាំភ្លើងខ្លី​។​លោកស្នងការ​រូបនេះ​វាយតម្លៃថា យើងខ្ញុំ​គិតថា​រឿងនេះ​ជា​រឿង​គំនុំ​ឯកជន​។ មនុស្ស​៣​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​គឺមាន​បុរស​២​នាក់​ស្ដ្រី​ម្នាក់​។​ជនរងគ្រោះ​៧​នាក់​ផ្សេងទៀត​រួមមាន​បុរស​៥​នាក់​និង​នារី​២​នាក់​កំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​បច្ចុប្បន្ន​នៅ​ពុំទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការបាញ់រះ​ខាងលើ​នៅឡើយ​ទេ​៕

សូយន

 

spot_img
×