Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាត់ខ្លួន​បុគ្គលិក​១៨​នាក់ របស់​ក្រុមហ៊ុន​ឱសថ​ធំជាងគេ​ប្រទេស​ចិន​

spot_img

​ប៉ូលិស​ក្រុង​ចាង​ស៊ីន ខេត្ត​គី​លីន​ភាគ​ឥសាន​ប្រទេស​ចិន បាន​ស្នើសុំ​ស្ថាប័ន​អយ្យការ​អនុម័ត​បទបញ្ជា​ចាប់ខ្លួន​មនុស្ស​១៨​នាក់ នៅ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​វិទ្យាសាស្ដ្រ CHANG CHUN CHANG SEN ដែលជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំជាងគេ​ប្រទេស​ចិន ហើយ​កំពុង​ជា​«​ស្នូល​»​ក្នុង​រឿងអាស្រូវ​វ៉ាក់សាំង​រញ្ជួយ​ប្រទេស​ចិន​។​

​អាជ្ញាធរ​គ្រប់គ្រង​និង​ឃ្លាំមើល​ទីផ្សារ ធ្វើការ​ត្រួត​ពិត​និត្យ​វ៉ាក់សាំង​

​មុន​នោះ ស្រី្ដ​ប្រធាន​ក្រុមហ៊ុន​នេះ​ត្រូវបាន​ចាប់ខ្លួន​រួចហើយ ។​

​សំណូមពរ​ខាងលើ ត្រូវបាន​លើកឡើង​ក្រោយ​ពេលដែល​អគ្គនាយកដ្ឋាន​គ្រប់គ្រង​និង​តាមដាន​ឃ្លាំមើល​ស្បៀងអាហារ​និង​ឱសថ​ជាតិចិន​(CFDA) បាន​ត្រួត​ពិនិត្យឡើងវិញ​នូវ​សកម្មភាព​ផលិត​វ៉ាក់សាំង​ទូទាំងប្រទេស​។​លទ្ធផល​គឺ​ក្រុមហ៊ុន​នេះ​បាន​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​ស្ដង់ដារ​ផលិត ក្នុង​គោលបំណង​កាត់បន្ថយ​ចំណាយ​និង​ភូតកុហក​អំពី​អត្រា​ជោគជ័យ​នៃ​ជំងឺ​ឆ្កែឆ្កួត​ដែល​ក្រុមហ៊ុន​ខ្លួន​ជា​អ្នក​ផលិត​។​

CFDA បាន​ដកហូត​លិខិតអនុញ្ញាត​ច្បាប់​ខាងលើ ហើយ​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្អាក​សកម្មភាព​និង​ការលក់​ផលិតផល​ខាងលើ​និង​ផ្អាក​ផ្ដល់​អាជ្ញាប័ណ្ណ​ចំពោះ​ផលិតផល​ផ្សេងទៀត​របស់​ក្រុមហ៊ុន​។​

​តាម​ក្រុមហ៊ុន​ចែកចាយ នៅក្នុង​ឆ្នាំ​២០៧ ក្រុមហ៊ុន​ខាងលើ​បាន​លក់​វ៉ាក់សាំង​DPT ដែលជា​វ៉ាក់សាំង​បង្ការ​ជំងឺ​ឈាមស ក្អកមាន់​និង​តេតាណូស សម្រាប់​ក្មេង​ចំនួន​252.000​ដូ​ស​។​

​ហេតុការណ៍​នេះ​បាន​បង្ក​រលក​កំហឹង​ពី​សំណាក់​អាណាព្យាបាល​និង​អតិថិជន​របស់​ក្រុមហ៊ុន​។

​គួររម្លឹកថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា​កន្លងមក ប្រធាន​រដ្ឋ​ចិន​Xi Jinping បានចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ប្រទេស​នេះ​ធ្វើការ​ស៊ើបអង្កេត​និង​ដាក់ទោស​ធ្ងន់ធ្ងរ​ចំពោះ​អ្នកពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ដែល​លោក​ហៅថា​«​គួរឱ្យ​ខ្ពើមរអើម​»​នេះ​៕

សូយន

spot_img
×