Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៩​កក្កដា ស្លាប់​៥​នាក់ របួស​៩​នាក់​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៥​លើក​) បណ្តាលឲ្យ​ស្លាប់ ៥​នាក់ របួសធ្ងន់ ៦​នាក់ របួសស្រាល ៣​នាក់ មិន​ពាក់មួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់​១១​នាក់​(​យប់​៧​នាក់​) ។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២០១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១២​គ្រឿង រថយន្ត​តូច ២​គ្រឿង រថយន្ត​ធំ ៤​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។ មូលហេតុ មកពី ល្បឿន ៦​លើក​(​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ១​លើក​(​ស្លាប់​២​នាក់​), មិន​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ១​លើក​(​ស្លាប់​២​នាក់​) និង​ងងុយដេក ១​លើក ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៤​លើក ផ្លូវ​ខេត្ត ៥​លើក ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៧​លើក រថយន្ត​តូច ១​លើក រថយន្ត​ធំ ២​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពត ១​លើក ស្លាប់​២​នាក់​, ពោធិ៍សាត់ ២​លើក ស្លាប់​២​នាក់ របួស​១​នាក់ និង​ខេត្ត​ស្វាយរៀង ១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៩​ថ្ងៃ ចាប់​គិតពី​ថ្ងៃ​ទី​១ ដល់ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២១៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៧​នាក់ របួស​សរុប ៣៣៣​នាក់ របួសធ្ងន់ ២០៣​នាក់ របួសស្រាល ១៣០​នាក់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×