Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម អរគុណ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​បោះឆ្នោត​ដោយ​រលូន​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​ថ្លែង​សារ​អរគុណ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦​។​

​សម្ដេច​ក្រឡាហោម ស ខេង ថ្លែង​សារ​តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ នៅ​យប់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា “​ក្នុងនាម​គណៈបញ្ជា ការ​សន្តិសុខ​អចិន្ត្រៃយ៍ សម្រាប់​ការបោះឆ្នោត ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង ចូលរួម​យ៉ាង​សកម្ម ក្នុង​ការថែរក្សា​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សារ​ធា​រណៈ បាន​យ៉ាង​ល្អប្រសើរ នៅក្នុង​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ឲ្យ​ប្រព្រឹត្តទៅ​បាន​ប្រកប ដោយ​សុវត្ថិភាព គ្មាន​អំពើហិង្សា ។ ការសម្រេចបាន​នូវ​ជោគជ័យ ក្នុង​ភារកិច្ច​ដ៏​ថ្លៃថ្លា​នេះ ក៏​មិន​អាច​កាត់ផ្តាច់​បាន ពី​ការចូលរួម​ចំណែក​យ៉ាងសំខាន់ ពី​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ ខាង​នយោបាយ និង​ភាពសុខដុមរមនា​ក្នុងសង្គម ព្រមទាំង កិត្យានុភាព​ជាតិ​ខ្មែរ​ទាំងមូល ទៅដល់​សកលលោក បាន​ឃើញ​ច្បាស់​នូវ​សមិទ្ធផល និង​ផ្លែផ្កា​នៃ​ការអនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​នៅ​កម្ពុជា “៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×