Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​កម្ពស់​ទឹកទន្លេ​កើនឡើង​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​ឲ្យដឹងថា ដោយសារ​មាន​ភ្លៀង​ធ្លាក់ ជា​បន្ដបន្ទាប់​នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង របស់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ បាន​បង្ក​ឲ្យ​ទឹក​ទន្លេមេគង្គ​លើ ក្នុងប្រទេស​កម្ពុជា បន្ដ​កើនឡើង​ជា​បន្ដបន្ទាប់​។​

​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​កម្ពស់​ទឹកទន្លេ របស់​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ទៀតថា យោង​តាម​ការព្យាករណ៍​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០១៨ ទឹក​ទន្លេមេគង្គ​លើ អាច​កើនឡើង​ដល់​៖ ១)​ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​អាច​កើនឡើង​ដល់ ១១,០៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​)​។ ២) ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​កើនឡើង​ដល់ ២១,៦៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ​)​។ ៣)​ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​កើនឡើង​ដល់ ១៤,៨០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ​)​។​

​ក្នុង​នោះ​ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជ្រៀស​វាង​នូវ​គ្រោះ​ថា្នក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​។​ ដោយ​៖​បញ្ញា​ស័ក្តិ​

​ក្រសួង​ធនធានទឹក ក៏​បាន​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ និង​ស្ថានភាព​កម្ពស់​ទឹកទន្លេ នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ៖ ​

spot_img
×