Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉េអឹម​ចាប់​បុរស​ខ្ទើយ​ម្នាក់ ដែល​លួ​ចគាស់​ផ្ទះ​ប្រជាពលរដ្ឋ បំណង​លួច​យក​ទូរស័ព្ទ​

spot_img

​កំពង់ស្ពឺ​ ៖ ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​សំរោង​ទង បានឲ្យដឹងថា តាម​រយៈពាក្យ​ប្តឹង​របស់​ជនរងគ្រោះ​សមត្ថកិច្ច​អាវុធ​បាន​ចុះ​ស្រាវជ្រាវ​បុរស​ខ្ទើយ​ម្នាក់ ដែល​លួ​ប​គាស់​ផ្ទះ​ប្រជាពលរដ្ឋ បំណង​លួច​យក​ទូរស័ព្ទ ចំ​ផ្ទះ​គេ​កណ្តឹង​រោទិ៍​ម្ចាស់ផ្ទះ​បើកទ្វា​ឃើញ ជនសង្ស័យ​។​

​ករណី​នេះ​កើតឡើង កាល​វេលា​ម៉ោង ៩.៥៨​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សង្គ្រោះ​ជាតិ ​ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស បាន​បង្កឡើង​ដោយ​ជនសង្ស័យ ១​នាក់ ឈ្មោះ វ៉ាន់ ពុទ្ធី ភេទ​ប្រុស (​ខ្ទើយ​) អាយុ​២៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​ចូល​គាស់​ផ្ទះ​លក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ឈ្មោះ លឹម សារី ភេទ​ស្រី អាយុ​៣២ ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ ខាងលើ ។

​ពេល​ជនសង្ស័យ​ចូល​ធ្វើ​សកម្មភាព មាន​កណ្តឹង​រោទិ៍​ឮ ក៏​​ម្ចាស់ផ្ទះ មកផ្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​សំរោង​ទង ​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×