Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ZOOMER​ខូច ម្ចាស់​ទុកចោល​កន្លះ​ខែ ស្រាប់តែ​ចោរ​ទៅ​លួច អូស​បណ្តើរ​ចេញ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង​អំពើ​លួច​ម៉ូតូ​ZOOMER​មួយគ្រឿង នៅ​ផ្លូវ​ដើរ​ជាប់​ចំហៀង​ខាងជើង​ផ្ទះជួល ដោយ​ពុំ​ចាក់​សោ​ក​ទេ ព្រោះ​ម៉ូតូ​ខូច​ប្រហែល​កន្លះ​ខែ​មក​ហើយ​។

​កើតហេតុ​នេះ​កើតឡើង ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង​៤​និង​៥០​នាទី ចំណុច​៖​ផ្ទះជួល​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ ជនរងគ្រោះ​១​នាក់ ឈ្មោះ អ៊ី លីន​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ ទីលំនៅ​អចិន្ត្រៃយ៍​ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មុខរបរ​បម្រើ​ការងា​រ​នៅ​ហាង​ថោ​ន​ឈៀវ​។ ជនល្មើស​១​នាក់ ឈ្មោះ​សេន ម៉ាប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ខ្លែង​គង់ ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ក្រោម​ស្ពាន​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ​។ ក្នុង​ឃាត់ខ្លួន សមត្ថកិច្ច​ដក​វត្ថុតាង ម៉ូតូ​១​គ្រឿង​ម៉ាក​ZOOMER ពណ៌​សលាយ​ទឹកក្រូច ផលិត​នៅ​តៃវ៉ាន់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GS-0895 ។ នៅ​ពេលវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ផ្លូវ​ដើរ​ជាប់​ចំហៀង​ខាងជើង​ផ្ទះជួល ដោយ​ពុំ​ចាក់​សោ​ក​ទេ ព្រោះ​ម៉ូតូ​ខូច​ប្រហែល​កន្លះ​ខែ​មក​ហើយ ហើយ​ម្ចាស់​បាន​ឡើង​ទៅ​សំរាក​នៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​ពីរ​បាត់​ទៅ ។ ស្រាប់តែ​ជនល្មើស​បាន​ធ្វើ​សកម្មភាព​លួច​អូស​ចេញ បណ្តើរ​មកដល់​ត្រង់​ចំណុច​ហាង​សេះស ស្ថិតក្នុង​ភូមិ​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច ល្បាត​ឃើញ​ឃាត់ខ្លួន បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×