Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហួសចិត្ត​! ពពែ​​ផើម​១​ក្បាល​ត្រូវ​ងាប់ បន្ទាប់​រង​អំពើ​រំលោភ​បូក​ពី​សំណាក់​បុរស​ល្មោភកាម​៨​នាក់​ (វីដេអូ)

spot_img

​ម្ចាស់​ពពែ​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​ទៅនឹង​បុរស ៨ នាក់ ដែល​បាន​រំលោភ​បូក​ពពែ​មានគភ៌​របស់គាត់ ដែល​ក្រោយមក​បាន​ស្លាប់​ដោយសារ​រងរបួស​ពី​ហេតុការណ៍​នេះ ។​

​យោងតាម The New Indian Express នោះ​សកម្មភាព​ដ៏​ហួសចិត្ត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ហើយ​ជនសង្ស័យ​៣​នាក់ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយ ខណៈ ៥ នាក់​ទៀត នៅតែ​ពុំទាន់​ស្គាល់​នៅឡើយ ។ ពួកគេ​ទាំងអស់ បច្ចុប្បន្ន កំពុង​រត់គេចខ្លួន​ពី​ការតាមប្រមាញ់​របស់​ប៉ូលីស ។​

​ម្ចាស់​ពពែ​រងគ្រោះ លោក Aslu បាន​និយាយថា​៖ «​ពួកគេ​បាន​យក​ពពែ​របស់ខ្ញុំ ទៅកាន់​ផ្ទះ​ចាស់​មួយ​នៅពេល​ល្ងាច ។ ម្នាក់​ក្នុងចំណោម​ពួកគេ​មាន​ជំងឺផ្លូវចិត្ត ។ នៅពេល​ខ្ញុំ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ប្តឹង​ប្រឆាំង​ពួកគេៗ បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ខ្ញុំ​អាចធ្វើ​អ្វី​តាម​ដែល​ខ្ញុំ​ចង់​ធ្វើ​ចុះ ប៉ុន្តែ ពួកគេ​នឹង​នៅតែ​បន្តធ្វើ​រឿងនេះ ។ ពួកគេ​ពុំ​ភ័យខ្លាច​នឹង​ការ​ទទួលទោស​ទេ ខណៈ​ពួកគេ​បាន​អះអាងថា​មាន​ខ្សែ​អ្នកធំ​ទៀតផង​» ។​

​គាត់​បាន​ពន្យល់ថា​៖ «​ពួកគេ​បាន​ព្យាយាម​រំលោភ​ពពែ​របស់ខ្ញុំ​នៅក្នុង​ទីធ្លា ។ នៅពេល​ខ្ញុំ​ប្រកាស​ដំណឹង​នេះ ពួក​អ្នកភូមិ​បាននាំគ្នា​មក​ចាប់​ពួកគេ ហើយ​វាយ​ដុំ​ពួកគេ ។ ដោយសារតែ​កំហឹង ពួកគេ​បាន​វិលត្រឡប់​មកវិញ ៨ ម៉ោង​ក្រោយ ហើយ​នាំយក​ពពែ​របស់ខ្ញុំ និង​រំលោភ​វា​ទៀត​» ។​

​ប៉ូលីស​បាន​បញ្ជូន​សាកសព​ពពែ​ដើម្បី​ពិនិត្យ ហើយ​ផ្ទះ​របស់​ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ឡោមព័ទ្ធ ។ ប៉ូលីស​បាន​ចោទប្រកាន់​ពួកគេ​ក្នុង​មាត្រា ៣៧៧ (​ការរួម​ភេទ​ដោយ​ខុសធម្មតា​) និង​មាត្រា ៤២៩ (​បង្ក​អន្តរាយ​ដោយ​ការសម្លាប់ ឬ ធ្វើ​ឲ្យ​សត្វ​ពិការ​) នៃ​ក្រមព្រហ្មទណ្ឌ​ឥណ្ឌា ហើយក៏​ស្ថិតក្រោម​ច្បាប់​ការពារ​ទង្វើ​ឃោរឃៅ​ចំពោះ​សត្វ​ឆ្នាំ​១៩៦០ ផងដែរ ៕ ឧ​ត្ត​ម (Worldofbuzz)​

spot_img
×