Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើនឡើង​កម្ពស់ លើស​កម្រិត​ប្រកាសអាសន្ន​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ចេញ​សេចក្តីជូនដំណឹង ពី​ស្ថាន​ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​កើនឡើង​កម្ពស់​​លើស​កម្រិត​ប្រកាសអាសន្ន គឺ​មកដល់​ម៉ោង ១០:០០ នាទី​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​​បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១០,៧៧​ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស ឱ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០ ម៉ែត្រ ប៉ុណ្ណោះ ។​

ពេលនេះ ទឹកទន្លេ​បានចាប់ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយចំនួន ដែល​នៅ​តាម​ដង​ទន្លេ​ជា​បណ្តើរៗ​ហើយ​។​ ​ដើម្បី​ធានាបាន​នូវ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ធានា​ដល់​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​​ត្រៀម​បង្ការ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ប្រកប​មុខរបរ​តាម​ដ​ទន្លេមេគង្គ និង​ទន្លេ​កុង​​ក្នុង​ខេត្ត​ស្ទឹងត្រែង​។​

​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ករណី​ទឹកជំនន់ តាម​ទីតាំង​នានា ដែល​នឹង​អាច​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ភូមិ​ឃុំ សង្កាត់ តាម​ដង​ទន្លេមេគង្គ និង​ទន្លេ​កុង​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​​កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​នៅ​ថ្នាក់​ភូមិ ឃុំ ក្រុង ស្រុក ក្នុង​ខេត្ត​ស្ទឹងត្រែង ដាក់ចេញ​នូវ​ផែនការ​ត្រៀម​បង្ការ​​និង​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ ប្រជាពលរដ្ឋ​កំពុង​រស់នៅ ប្រកបមុខរបរ តាម​មូលដ្ឋាន​ដែល​នឹង​អាច​រង​ផលប៉ះពាល់​​ដោយ​គ្រោះធម្មជាតិ​នេះ ឲ្យបាន​ទាន់​ពេលវេលា ធានា​បាន​ភាពកក់ក្តៅ និង​សាមគ្គីភាព​៕​ ​ដោយ​៖​កូឡាប​

spot_img
×