Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ​ចចាមអារ៉ាម​អំពី​«​ឆ្មា​បិសាច​»​នៅ​សត​វិមាន ហើយ​វា​បង្ហាញ​វត្ត​មានតែ​នៅពេល​កើតមាន​គ្រោះមហន្ដរាយ​ធំៗ​នៅ​អាមេរិក​ប៉ុណ្ណោះ​

spot_img

​បុគ្គលិក​ជាច្រើន​ដែល​ធ្លាប់​ធ្វើការ​នៅ​សេត​វិមាន និយាយថា ពួកគេ​ធ្លាប់​ឃើញ​ឆ្មា​នេះ​។​ប្រការ​គួរឱ្យខ្លាច​បំផុត ពេល​សម្លឹង​វា​ដំបូង​គឺ​វា​ដូចជា​ឆ្មា​មួយ​ធម្មតា​ប៉ុណ្ណោះ ប៉ុន្ដែ​ពេលដែល​ចូល​កៀក​វា វា​កាន់តែ​រីកធំឡើងៗ មាន​ទំហំ​ប៉ុន​ខ្លា​ឯណោះ​។​

មនុស្ស​ជាច្រើន​ជឿថា​នៅ​សេត​វិមាន​មាន​ឆ្មា​បិសាច ហើយ​រាល់ពេល​វា​បង្ហាញមុខ​នឹង​កើត​គ្រោះអាសន្ន​នៅ​អាមេរិក​

​ជាក់ស្ដែង​ពុំមាន​ប្រធានាធិបតី​អាមេរិក​ណា​និយាយថា​គេ​ធ្លាប់​បានឃើញ​ឆ្មា​បិសាច​នេះឡើយ ប៉ុន្ដែ​មនុស្ស​ជាច្រើន​ដែល​បម្រើការ​នៅ​ទីនោះ​អះអាងថា វា​បង្ហាញ​វត្ដ​មាន​ដើម្បី​ព្រមាន​អំពី​មហា​គ្រោះមហន្ដរាយ​ដែល​ប្រទេស​អាម​រិ​ក​ត្រៀម​នឹងរង​ទទួល​។​

​តាម​The Richest មិនយូរប៉ុន្មាន​មុនពេល​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ត្រូវ​ដួលរលំ​នៅ​ឆ្នាំ​១៩២០ ស្រាប់តែ​ឆ្មា​នេះ​បង្ហាញ​វត្ដ​មាន​ឱ្យឃើញ​។​ជាង​៤០​ឆ្នាំ​ក្រោយមក មនុស្ស​មួយចំនួន​បាន​អះអាង​ដាច់​ណាត់​ថា ពួកគេ​បានឃើញ​ឆ្មា​នេះ​តែ​ប៉ុន្មាន​ថ្ងៃមុន​ពេលដែល​ប្រ​ធា​ធិបតី Kennedy ត្រូវគេ​ធ្វើឃាត​៕​

លីសា

spot_img
×