Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ស្រី​មាឌ​យក្ស ​ប្រដៅ​អតិថិជន​មាឌ​ល្អិត​ចិត្ត​ខ្លាំង​​យ៉ាង​​ចាស់ដៃ បន្ទាប់​យក​ទឹក​​ដោះគោ​​ជះ​ដាក់​ខ្លួន ក្នុង​ករណី​មួយ​នេះ… (​វីដេអូ​)

spot_img

​វីដេអូ​រីក​រាល​មួយ​ដែល​ត្រូវបាន​ថត​បាន​នៅ​សាខា​ហាង McDonald នៅក្នុង Las Vegas, Nevada បានបង្ហាញ​បុគ្គលិក​ស្រី​មាឌធំ​ម្នាក់​បាន​វាយប្រហារ​ស្ត្រី​អតិថិជន​មាឌ​ល្អិត​ចិត្តខ្លាំង​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​លួច​សូ​ដា ។​

​ហេតុការណ៍​នេះ​បានចាប់ផ្តើម ខណៈពេល​ជម្លោះ​ពាក្យសម្តី​ដាក់គ្នា​ដ៏​ខ្លាំងក្លា រវាង​បុគ្គលិក​ស្រី​ឈ្មោះ Erika Chavolla អាយុ ២៤ ឆ្នាំ និង​អតិថិជន​ស្រី​ឈ្មោះ Sabrinah Fontelar អាយុ ២៤ ឆ្នាំ​ដូចគ្នា ដែល​បាន​គប់​ភេសជ្ជៈ​ទឹកដោះគោ​ដាក់ Chavolla ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Daily Mail ។​

​ផ្ទុះ​កំហឹង​នឹង​ទឹកដោះគោ ចាក់​ស្រោច​នឹង​ក្បាល​របស់ខ្លួន ភ្លាមៗ​នោះ នាង Chavolla ក៏បាន​ស្ទុះ​ទៅ​វាយ​ដុំ​លើ​នាង Fontelar យ៉ាង​សាហាវ ។ ទោះយ៉ាងណា ភ្លាមៗ​នោះ បុគ្គលិក​រួមការ​ងារ​ជាច្រើន​នាក់​ក៏បាន​ប្រញាប់ប្រញាល់​មកជួយ​ឃាត់​អ្នក​ទាំងពីរ​ចេញពី​គ្នា ។​

​យោងតាម Marie Dayag ស្ត្រី​ម្នាក់​ដែល​បាន​កត់ត្រា​ហេតុការណ៍​វាយតប់​គ្នា​នេះ និង​បង្ហោះ​ឡើង Youtube កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា នាង Fontelar ត្រូវបាន​ចោទប្រកាន់​ព្យាយាម​បំពេញ​ពែង​ទឹក​មួយ​ជាមួយ​សូ​ដា​ហ្វ្រី ។​

Dayag សរសេរ​នៅលើ Decription វីដេអូ​ថា​៖ «​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ហាង McDonald’s… ស្ត្រី​អតិថិជន​ម្នាក់​បាន​សួររក​ពែង​ទឹក ហើយ​ស្ត្រី​បុគ្គលិក​ប្រធាន​ផ្នែក​គ្រប់គ្រង​ហាង​បាន​បិទ​ម៉ាស៊ីន​សូ​ដា ព្រោះ​នាង​មិន​អនុញ្ញាត​ឲ្យ​នាង​យក​សូ​ដា​ហ្វ្រី​ទេ​» ។​

​ទោះយ៉ាងណា និយាយ​ជាមួយ Dayag តាមរយៈ​ការ Live វីដេអូ​លើ​ហ្វេ​ស​ប៊ុ​ក នាង Chavolla បាន​បញ្ចេញ​ថា នាង​នៅតែ​បន្តការងារ​របស់​នាង​ដដែល​នៅ​សាខា​ហាង McDonald បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង ៕ ចន្ទី (nextshark)​

spot_img
×