Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីស្រាអែល​ចាប់ខ្លួន​វិចិត្រករ​ឥណ្ឌា​ម្នាក់ ព្រោះ​បាន​គូររូប​គំនូរ​វីរនារី​វ័យ​ជំទង់​ប៉ា​ឡេ​ស្ទី​ន Tamimi ខណៈ​​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​​ក្នុង​បទ​ចោទ​ប្រកាន់​…

spot_img

​ប៉ូលីស​អ៊ីស្រាអែល​បាន​ចាប់ខ្លួន​វិចិត្រករ​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​បាន​គូររូប Ahed Tamimi នៅលើ​ផ្ទាំងគំនូរ​ជញ្ជាំង​ដ៏​ធំ​មួយ​ខណ្ឌ​ចែក​រដ្ឋ West Bankd ដោយ​ធ្វើឡើង​ស្រប​ជាមួយនឹង​ការដោះលែង​វីរនារី​វ័យ​ជំទង់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់នេះ​ពី​ពន្ធនាគារ​ផងដែរ ។​

Agostino Chirwin ដ៏​ក៏​ត្រូវបាន​ស្គាល់​ថា ‘Jorit Agoch’ បាន​សរសេរ​នៅលើ​គណនី Instagram របស់គាត់​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​កំពុង​ស្ថិតនៅក្នុង​គុក​របស់​កងទ័ព​អ៊ីស្រាអែល ។ ប្រសិន​មាន​អ្នកណា​អាចជួយ​យើង​បាន សូមជួយ​ផង​» ។ គាត់​ត្រូវបាន​ឃុំខ្លួន​ជាមួយ​វិចិត្រករ​ជនជាតិ​អ៊ីតាលី​ម្នាក់ និង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ ដែល​អត្តសញ្ញាណ​របស់​ពួកគាត់​ពុំ​ត្រូវបាន​បញ្ចេញ​ទេ​, នេះ​បើ​យោងតាម Reuters ។​

​កាលពីដើម​សប្តាហ៍​មុននេះ Chirwin បាន​គូររូប​គំនូរ​របស់ Tamimi អាយុ ១៧ ឆ្នាំ នៅលើ​ជញ្ជាំង​ដែល​ខណ្ឌ​ចែក​រដ្ឋ West Bank ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​របាំង​ដាច់ដោយឡែក​ពី​សំណាក់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ។ វិចិត្រករ​ជាធម្មតា លាក់បាំង​អត្តសញ្ញាណ​របស់គាត់ ជាមួយនឹង​ជំនួស​ក្រណាត់​ខ្មៅ រុំ​ព័ទ្ធ​ក្បាល​របស់គាត់ ប៉ុន្តែ បាន​បង្ហោះ​ផ្ទាំងគំនូរ​របស់គាត់​នៅលើ​គណនី Instagram ។​

​ប៉ូលីស​ព្រំដែន​និយាយថា ការ​គូររូប​គំនូរ​នៅលើ​ជញ្ជាំង គឺជា​សកម្មភាព​ខុសច្បាប់ និង​បានបញ្ជាក់​ពី​ការចាប់ខ្លួន​នេះ ទៅកាន់​កាសែត The Times របស់​អ៊ីស្រាអែល ។ អ្នកនាំពាក្យ​របស់​ពួកគេ​និយាយថា ជនសង្ស័យ​ទាំងនោះ​បាន​ព្យាយាម​រត់គេចខ្លួន​តាមរយៈ​រថយន្ត​របស់​ពួកគេ ។​

​ផ្ទាំងគំនូរ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អំឡុងពេល​នៃ​ការដោះលែង Tamimi កាលពី​ថ្ងៃអាទិត្យ ។ នាង​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំមុន ពីបទ​ទះកំភ្លៀង​ទាហាន​អ៊ីស្រាអែល នៅក្នុង​ភូមិ Nebi Saleh រដ្ឋ West Bank ។

​ខ្សែ​វីដេអូ​ឃ្លី​ប​នៃ​ការប្រឈមមុខគ្នា​មួយ​បាន​រីក​រាល ហើយ​ការចាប់​ឃុំខ្លួន​របស់​ក្មេងស្រី​ជំទង់​ក៏ត្រូវ​បានធ្វើ​ឡើង ដែល​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អន្តរជាតិ ដោយ​មនុស្ស​ជាច្រើន​បានចាត់ទុក​នាង​ថា​ជា​ក្មេង​ផុស​ម្នាក់ សម្រាប់​ក្រុម​អ្នកតស៊ូ​របស់​ប៉ា​ឡេ​ស្ទី​ន ប្រឆាំងនឹង​កាន់កាប់​របស់​អ៊ីស្រាអែល ។ នាង​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ ៨ ខែ ។​

​ចាប់តាំងពី​មានការ​ចាប់ខ្លួន Tamimi មក នោះ​សមាជិកគ្រួសារ​របស់​នា​ង​ជាច្រើន ក្នុងនោះ​រួមមាន​បងប្អូន​ជីដូនមួយ​ទើប​ត្រូវបាន​បាញ់ប្រហារ​ថ្មីៗ​, ម្តាយ​របស់​នាង និង​ឪពុក​របស់​នាង ក៏​ត្រូវបាន​ចាប់ខ្លួន ។ ប៉ុន្តែ ម្តាយ​របស់​នាង​ក៏ត្រូវ​បាន​គេ​រំពឹងថា ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃអាទិត្យ​ផងដែរ ៕ ឧ​ត្ត​ម (pattayaone.news)​

spot_img
×