Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Ford Express ប៊ុនធឿន រត់​ឈ្នួល​មណ្ឌល​គីរី កំពង់ចាម ត្រូវ​ផ្ទុះ​សេ​ខ្សែភ្លេីង​ឆេះ​អស់​ព្រឹក​

spot_img

​ខេត្ត​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បានឲ្យដឹងថា រថយន្ត​Ford Express ប៊ុនធឿន រត់​ឈ្នួល​មណ្ឌុល​គីរី កំពង់ចាម ត្រូវ​​ផ្ទុះ​សេ​ខ្សែភ្លេីង​ឆេះ​អស់ ហើយ​ក្រុម​អន្តរាគមន៍​អគ្គីភ័យ​ខេត្ត​ចុះ​បាញ់​ពន្លត់ មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​២០​នាទី ក្រោយពី​ទទួល​ព័ត៌​មាន​​ថា មាន​ករណី​ឆេះ​រថយន្ត​នៅ​ចំណុច​វាលវង់​យន្តហោះ​ភ្លាមនោះ លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត​បាន​ចាត់លោក​ឧត្តម​សេនីយ៍ត្រី មិន សុគន្ធ​វិបុល ស្នងការរង​ផែន​បង្ការ​និង​ពន្លត់​អគ្គីភ័យ​ខេត្ត បាន​ដឹកនាំ​កំលាំង​អធិការ​នគរបាល​ដ្ឋា​ន​ស្រុក​កំពង់សៀម និង​រថយន្ត​អគ្គីភ័យ​ខេត្ត​ចុះ​ពន្លត់​រថយន្ត Ford Express​ដែល​រង​ការឆេះ ហើយ​មាន​ស្លាក​លេខ ភ្នំពេញ ២Q ៣០៧៧ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សួរ ថេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​និង​បាន​ប្រើ​ប្រាស់​​​រថយន្ត​ពន្លត់​អគ្គីភ័យ​អស់​ចំនួន​២​គ្រឿង​។ ជា​លទ្ធផល​កម្លាំង​ជំនាញ​បាន​ពន្លត់​រលត់​ជា​ស្ថាពរ​និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

នគរបាល​បាន​ប្រាប់ថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×