Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សង្កេតការណ៍​បោះឆ្នោត​មក​ពី​អឺរុប បញ្ជាក់ថា ដំណើ​ការបោះឆ្នោត​នៅ​កម្ពុជា ពលរដ្ឋ ចេញ​ទៅ​បោះឆ្នោត ច្រើន​លើសលប់​បំផុត​

spot_img

​ភ្នំពេញ​៖ មន្ត្រី​សង្កេតការណ៍​បោះឆ្នោត​មក​ពី​អឺរុប លោក Anton Caragea បាន​វាយតម្លៃ ចំពោះ​ដំណើ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​មាន​ចំនួន​ពលរដ្ឋ ចេញ​ទៅ​បោះឆ្នោត​ច្រើន​លើសលប់​បំផុត ដែល​បាន​ប្រព្រឹត្តិ​ទៅ ដោយ​រលូន សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​នៅ​វិមាន​សន្តិភាព​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប លោក Anton Caragea ប្រធាន​ក្រុម​ដឹកនាំ​អ្នកសង្កេតការណ៍​បោះឆ្នោត មក​ពី​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរុប ។​

​លោក Anton Caragea បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​មាន​ចំនួន​ពលរដ្ឋ​ចេញទៅ បោះឆ្នោត​ច្រើន​លើសលប់​បំផុត ដែល​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ លោក Anton បាន​ផ្តល់​របាយការណ៍​លំអិត​ចុង​ក្រោយ​អំពី​បេសកកម្ម​សង្កេតការណ៍ ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហើយ​បាន​កោតសរសើរ​ចំពោះ​ដំណើរការ លទ្ធិ​ប្រជាធិប​តេយ្យ​​ដែល​កំពុង​រីកចម្រើន នៅក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​តាមរយៈ នៃ​ការបោះឆ្នោត​នេះ​តែម្តង ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទៅ​បោះឆ្នោត​ជាង ៨០% ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ​ពិតៗ​។ លោក Anton បាន​សំដែង​នូវ​ការរីករាយ​អបអរសាទរ​ចំពោះសម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ចំពោះ​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ដែល​បាន​រៀបចំ​ការបោះឆ្នោត​ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​តម្លាភាព ដែល​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាងពិតៗ​ដោយ​គ្មាន​អំពើហិង្សា​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ លោក Anton និង​ក្រុមការងារ សង្កេតការណ៍​លោក​ទាំងអស់ ដែល​បាន​រាយការណ៍​ពិត អំពី​ស្ថានភាព​បោះឆ្នោត​ពិតប្រាកដ​នៅ​កម្ពុជា​។ សម្ដេច​តេជោ ក៏​បាន​ជម្រាបជូន លោក Anton Caragea ផងដែរ​ថា តាម​រដ្ឋធម្មនុញ្ញ​ប្រទេស គឺ​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​តាម​បែប​លិទ្ធិប្រជាធិបតេយ្យ​៥​ឆ្នាំ​ម្តងៗ គឺ​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​ទី​៤ នៃ​ខែ​កក្កដា ដែល​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​បាន​ដឹង​គ្រប់ៗ​គ្នា​អំពី​ដំណើរការ​នេះ ដើម្បី​ពួកគេ​មានឱកាស ចូលរួម​ប្រកួត​ប្រជែង​គ្រប់ៗ​គ្នា​ដោយ​គ្មាន​ការរើសអើង​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​ផងដែរ សិទ្ធិអំណាច​នាយករដ្ឋមន្ត្រី​ខ្មែរ គឺ​មិន​មាន​សិទ្ធិ​រំលាយ​រដ្ឋសភា ហើយ​រៀបចំ​ការបោះឆ្នោត មុន​ពេល​កំណត់ មិន​ដូច​ប្រទេស​មួយចំនួន​ទេ​។ អ្វីៗ​គឺ​ត្រូវ​ធ្វើតាម​ការកំណត់ ដោយ​ច្បាប់​ប្រទេស ដែល​អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​៕ ​ដោយ​៖​កូឡាប​

 

spot_img
×