Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​ថា​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ នៅ​ចំណុច​ផ្លូវ​អ៊ិល​វី ​ក្រុងព្រះសីហនុ លិច​ទឹក​រាល់ដង​

spot_img

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ បាន​អះអាង​ថា ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ជំនន់​ទឹកភ្លៀង តែង​ជន់​លិច នៅ​ចំណុច​ផ្លូវ​អ៉ិល​វី ស្ថិតក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​។​

ប្រជាពលរដ្ឋ​បន្តថា ជា​រៀង​រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ តំបន់​ខាងលើ ទឹកភ្លៀង បាន​លិច​ជាប្រចាំ​។ ជាក់ស្តែង​ក្រោយ​មាន​ភ្លៀង​ធ្លាក់ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ផ្លូវ​អ៊ិល​វី បាន​ធ្វើអោយ​ពលរដ្ឋ​ជួប​ការលំបាក ទាំង​ពលរដ្ឋ​មាន​លំនៅដ្ឋាន​ជាប់​ដងផ្លូវ និង​អ្នកបើកបរ​យានយន្ត​ឆ្លងកាត់​។​

តាម​ការកត់សម្គាល់ កន្លង​មក​រដ្ឋបាល​ក្រុងព្រះសីហនុ និង​រដ្ឋបាល​ខេត្ត​នេះ បាន​រិះរក​វិធី​ជា​ច្រើន ដើម្បី​ឈាន​ទៅ​រំដោះ​ទឹក​លិច នៅពេល​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ម្តងៗ ដូចជា​ការស្តារ​យក​សំរាម​ចេញ ពី​ប្រឡាយ ឬ​អូរ នៅ​ស្ពាន​អ៊ិល​វី កុំអោយ​ស្ទះ​ចរន្តទឹក​ជាដើម​..​។ ក៏​ប៉ុន្តែ​វិធានការ​នេះ នៅ​មិនទាន់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​នោះទេ​។​

ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ផ្លូវ អ៊ិល​វី បានបញ្ជាក់​ថា ដើម្បី​រំដោះ​ទឹក​បាន​លឿន ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ ក្រៅពី​បើក​ផ្លូវទឹក​តាម​ចំណុច​ស្ពាន​ប្រឡាយ​អ៉ិល​វី ប្រជាពលរដ្ឋ បាន​ស្នើ​អោយ​រដ្ឋបាល​ក្រុង និង​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​លទ្ធភាព ក្នុង​ការស្តារ​បើកផ្លូវ​ទឹក នៅតាម​ផ្លូវ​ស្រប​ចុះ​ពី​សាលា​សង្កាត់​លេខ​៤ ឆ្ពោះ​ត្រង់​ចុះ មក​តំបន់​ទំនាប​ប៉ែក​ខាងក្រោម មាន​ប្រវែង​ជាង ៣០០​ម៉ែត្រ ដោយ​ត្រូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បង្ហូរទឹក ដែល​ប្រជាពលរដ្ឋរ​សើ​នៅ​តំបនើ​ខាងលើ បាន​ស្ថាបនា​រួចហើយនោះ នឹង​អាច​រំដោះ​ជំនន់​ទឹកភ្លៀង នៅ​ផ្លូវ​អ៊ិល​វី នា​ថ្ងៃ​ខាងមុខ មាន​លទ្ធផល​ល្អ​។​

ប្រជាពលរដ្ឋ ឲ្យដឹងទៀតថា បញ្ហា​សំណង់​មួយចំនួន ដែល​សង់​ប៉ះពាល់​ផ្លូវទឹក នៅក្នុង​តំបន់​នោះ ក៏​ជា​កក្តា​នាំអោយ​មាន​ជំនន់​ទឹកភ្លៀង​ដែរ​។​

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​គោរព​ស្នើសុំ​អោយ​គ្រប់​ផ្នែក​ពាក់​ពន្ធ័​ទាំង​ស្ថាប័នរដ្ឋ និង​ផ្នែក​ឯកជន ចូលរួម​ដោះស្រាយ កង្វល់ របស់​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង នៅ​ម្តុំ​ផ្លូវ​អ៊ិល​វី ឲ្យបាន​ឆាប់ ដោយ​អនុគ្រោះ​ផង​៕ ដែនសីមា

 

spot_img
×