Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ចុះ​ពិនិត្យមើល​ការដ្ឋាន កំពុង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤១ លេខ​០៣ និង​លេខ​៣៣ ក្នុង​ទឹកដី​ខេត្ត​កំពត និង​កែប​

spot_img

​កែប និង ខេត្ត​កំពត​៖ នៅ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មួយ​ក្រុម​រួម​មាន មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ស្ពាន​ថ្នល់​ចិន​(CRBC) អញ្ជើញ ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​ការដ្ឋាន​ជួសជុល កំណាត់​ផ្លូវជាតិ​លេខ​៤១ និង​កំណាត់​ផ្លូវជាតិ​លេខ​៣ និង កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ភូមិសាស្ត្រ​កែប និង ខេត្ត​កំពត ដែល​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក ភ្លៀង​នា​ពេលកន្លងមក​។​

​សូម​ជម្រាប​ជូន​ថា​៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឱ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ជួសជុល​កាយ​សម្រួល​បន្ទាន់​កំណាត់​ផ្លូវជាតិ​ទាំងនេះ មុន​ពេល​បោះឆ្នោត ដើម្បី​សម្រួល​ជា​បណ្តោះ​អាន្ន​ដល់​ការធ្វើដំណើរ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ​ចូលរួម​បោះឆ្នោត និង​ការធ្វើដំណើរ ព្រមទាំង​ដឹកជញ្ជូន​ផ្សេងៗ​ផងដែរ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នា​ឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ ថា​៖
១-​ផ្លូវជាតិ​លេខ​៤១​កំពុង​សិក្សា​លទ្ធភាព និង​បច្ចេកទេស​ដើម្បី​លើកកម្ពស់​គុណភាព ពី​ផ្លូវ​ប្រភេទ DBST ទៅ​ជា​ផ្លូវ​បេតុង កៅស៊ូ​AC ទាំងស្រុង សំដៅ​រក្សា​បាន​ភាព​យូរអង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាង​មុន និង​ចូលរួម​ចំណែក ក្នុង​ការសម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយកម្រិត ទៀត​។​

២-​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ភ្នំពេញ​មក​បែក​គុស ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ពង្រីក ដោយ​ក្រុមហ៊ុន​ចិន ពី​ពីរ​គន្លង​ទៅ​បួន​គន្លង​។​

៣-​ផ្លូវជាតិ​លខ​៣ ពី​បែកគុស​មក​ទីរួមខេត្ត​កំពត បន្ត​ទៅ​ដល់​វាលរិញ នឹង​ត្រូវ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី​DBST​ទៅ​ផ្លូវ​បេតុង​កៅស៊ូ​AC សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​។​

៤-​គម្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៤​ត្រូវ ពង្រីក​ទទឹង​ពី ៧​ម៉ែត្រ​ទៅ ១១​ម៉ែត្រ ក្រាល​កៅស៊ូ​AC បន្ថែម​ពីលើ និង​លើក​កម្រិត​កម្ពស់​ផ្លូវ​ដែល​លេច​ទឹក តាម​តំបន់​មួយចំនួន​។​

​លោក ទេសរដ្ឋមន្ត្រី ក៏​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល មាន​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវ​ខេត្ត ផ្លូវជាតិ ជាច្រើន​ទៀត​ទៅ​ដល់​គ្រប់​ច្រកល្ហក ដើម្បី​ប្រជារាស្ត្រ​មាន​ឱកាស​រក​ចំណូល​បន្ថែម ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ដឹកជញ្ជូន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​គោរព​ច្បាប់​ចរាច​រណ៍ និង​មិន​ត្រូវ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ថែរក្សា​ហេដ្ឋារចនាស្ពាន​ថ្នល់ដែ​លជាសម្បត្តិ​ដ៏​មហាសាល របស់​ប្រទេសជាតិ​យើង​ឱ្យ​គង់វង្ស និង​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×