Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​ប្រចាំ​ភូមិ​ភី ដែល​តែងតែ​ដេញ​កាប់​ក្រុម​ក្មេង​ប្លែក​មុខ ត្រូវ​ចាប់ខ្លួន បញ្ជូនទៅ​តុលាការ​

spot_img

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង ១​ក្រុម តាំង​រហស្សនាម​ឲ្យ​ខ្លួន​ថា (​ក្រុម​ភូមិ​ភី​) ដែល​តែងតែ​ដេញ​កាប់​ក្រុម​ក្មេង​ប្លែក​មុខ​​ចូលទៅ​ក្នុង​ភូមិ​របស់​ខ្លួន ត្រូវ​កម្លាំង​អាវុធហត្ថ ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់ ។ នៅ​ថ្ងៃ​ទី​៣០​ខែកក្កដា​នេះ​​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ក្មេង​ទំនើង ទៅ​តុលាការ​​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា​ ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន​ ​នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់ នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ​ ​បានអោយដឹងថា ៖ យោង​ករណី​ខាងលើ​ជា​បទល្មើស​ជាក់ស្តែង ដែល​បង្កឡើង​ដោយ​ក្មេង​ទំនើង ១​ក្រុម មាន​គ្នីគ្នា​ប្រមាណ ៦​នាក់​ ​និង​យោង​តាម​ការអនុវត្តន៍​វិធានការ របស់​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាល​ដំបូង​ខេត្ត​ ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនសង្ស័យ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២​នាក់ រួមមាន ៖ ១-​ឈ្មោះ សាង ហង ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច​ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ យួន ឡុង​ម៉ា ភេទ ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត ហើយ​កម្លាំង​អាវុធហត្ថ បាន​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៦ ទើប​ឃាត់ខ្លួន​បាន ១​នាក់​ទៀត​ ​មានឈ្មោះ ស្រ៊ុន តេងរៈ ភេទ ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ ​និង​វត្ថុតាង​រួមមាន ៖ -​ម៉ូតូ​ម៉ាក MSX ពណ៌​ខៀវ ០១​គ្រឿង -​កាំបិត​បាំង​តោ ប្រវែង ៣៦​សង់ទីម៉ែត្រ ១​ដើម -​កាំបិតផ្គាក់​ដង​ដែក ប្រវែង​ ៤៨​សង់ទីម៉ែត្រ ១​ដើម -​កាំបិត​ច្នៃ​គ្មាន​ដង ប្រវែង ៥៦​សង់ទីម៉ែត្រ ១​ដើម -​បារី​អេឡិចត្រូនិច ១​គ្រឿង​ -​ឧបករណ៍​ស្រាប់​ជក់​គ្រឿងញៀន​មួយចំនួន ។ ចំណែក​ជនសង្ស័យ​ដ៏ទៃទៀត កម្លាំង​កងរាជអាវុធហត្ថ កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ ​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ។​

លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានបញ្ជាក់​ថា ៖ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​​ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​
​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ បន្ទាប់​ពី​ការសាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ៖ ក្រុម​ខ្លួន​មាន​ជម្លោះ​ជាមួយ​ក្រុម​ជនរងគ្រោះ ហើយ​បាន​បបួល​បក្ខពួក​​ទៅ​កាប់​ក្រុម​ជនរងគ្រោះ ដោយ​ក្រុម​ជនរងគ្រោះ​ភ័យ​ពេក ក៏​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ខ្លួន​(​ជនសង្ស័យ​) រហូត​ជិះ​ចូល​រថយន្ត​​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ហើយ​ក្រុម​ខ្លួន បាន​តាំង​រហស្សនាម​ថា (​ក្រុម​ភូមិ​ភី​) ជា​ក្រុម​ដែល​តែងតែ​កាប់​ក្រុម​ក្មេង​ប្លែក​មុខ​​ចូលមកក្នុង​ទឹកដី​របស់​ខ្លួន ហើយ​កម្ម​ភាព​កាប់​ចាក់​នេះ ក្រុម​ខ្លួន​បាន​ប្រព្រឹត្ត​ចំនួន ០៥​លើក​មក​ហើយ ។​

​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍ របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ​ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត និង​ចូលរួម​ប្រព្រឹត្ត​ក្នុង​បទល្មើស​​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស យ៉ាង​ពិតប្រាកដ ៕​ ​ដោយ​៖​កូឡាប​

spot_img
×