Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ត្រូវបាន​ចាត់ទុកជា «​វីរបុរស​តូច​» បន្ទាប់​ជួយសង្គ្រោះ​ក្មេងប្រុស​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ហើយ​ត្រូវ​មនុស្ស​ធំ​មើលរំលង (​វីដេអូ​)

spot_img

​ក្មេងប្រុស​អាយុ ៧ ឆ្នាំ ម្នាក់​មកពី Yulin នៅក្នុង​ខេត្ត Guangxi ភាគខាងត្បូង​ប្រទេស​ចិន ត្រូវ​បានផ្តល់​រហ្សនាម​ថា​ជា​វីរបុរស​តូច​ម្នាក់ បន្ទាប់ពី​រូបគេ​បាន​ជួយសង្គ្រោះ​ក្មេងប្រុស​ម្នាក់ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​បុក និង​កិន​ដោយ​ម៉ូតូ​កង់​បី​១​គ្រឿង​យ៉ាង​ពេញទំហឹង នៅក្នុង​ទីក្រុង ។​

​វីដេអូ​ពី​កាមេរ៉ា​សន្តិសុខ​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ក្មេងរងគ្រោះ បាន​រត់​ឆ្លងផ្លូវ នៅពេលនោះ​ម៉ូតូ​កង់​បី​១​គ្រឿង ដែល​ចេញពី​ទិសដៅ​ផ្ទុយ​ពី​កាមេរ៉ា​ចាប់​ហ្វ្រាំង​ពុំទាន់ ក៏បាន​បុក​និង​កិន​វា​ទាំង​កម្រោល​តែម្តង ។​

The Paper រាយការណ៍​ថា ជំនួស​ឲ្យ​ការជួយ​សង្គ្រោះ​ក្មេងប្រុស​រងគ្រោះ អ្នកបើក​ម៉ូតូ​កង់​បី​នោះបាន​បើក​គេចខ្លួន​យ៉ាង​លឿន​ពី​កន្លែងកើតហេតុ ។

​យោងតាម Daily Mail បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានឃើញ​ក្មេងប្រុស​រងគ្រោះ​នោះ កំពុង​ដេក​ដួល​នៅ​នឹង​ផ្លូវ​បែបនេះ វីរបុរស​តូច Chen Jiyuy ក៏បាន​ប្រញាប់ប្រញាល់រ​ត់ទៅ​ជួយ​លើក និង​នាំ​វា​ទៅកាន់​កន្លែង​សុវត្ថិភាព ។​

Chen ខិតខំ​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​នាំយក​ក្មេងប្រុស​រងគ្រោះ​នោះ ទៅកាន់​ចិញ្ចើមថ្នល់ ។ ហើយ​ធ្វើ​ឲ្យ​មាន​ភាពកក់ក្តៅ​ជាងនេះទៀត​នោះ គឺ Chen ត្រូវបាន​គេ​ដឹងថា បាន​ព្យាយាម​រកមើល និង​ជូត​សម្អាត​ឈាម​ហូរ​ចេញពី​មាត់​របស់​ក្មេងប្រុស​រងគ្រោះ​ទៀតផង​ដែរ ។​

​សិស្ស​ថ្នាក់​ទី​១​រូបនេះ ខណៈ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ពី​ស្ថានីយ៍ទូរទស្សន៍ Guangxi ដោយ​លើកឡើងថា គ្រូ​របស់គេ​ជាហេតុ​ផល​ដែល​រូបគេ​ជួយ​ក្មេងប្រុស​រងគ្រោះ​នោះ ។​

Chen និយាយថា​៖ «​គ្រូ​បាន​បង្រៀន​យើង ។ នៅពេល​អ្នកដទៃ​កំពុងមាន​បញ្ហា នោះ​គួរ​មានចិត្ត​ជួយ​ដល់​ពួកគេ​ផង​!» ។​

​យ៉ាងហោចណាស់ មនុស្ស​ធំ​៤​នាក់ អាច​ត្រូវ​បានឃើញ​នៅក្នុង​ឃ្លី​ប​នេះ ឈរ​នៅក្បែរ​ចិញ្ចើមផ្លូវ ខណៈ​ពួកគេ​ទាំងអស់​បាន​ត្រឹម​យក​ភ្នែក​មើល Chen លើក​គ្រា​ក្មេងប្រុស​រងគ្រោះ​ចេញពី​ផ្លូវ​ប៉ុណ្ណោះ ។ បុរស​២​នាក់​នៅលើ​ម៉ូតូ​អគ្គិសនី បាន​បើក​ម៉ូតូ​ឆ្លងកាត់​ពួកគេ និង​ពុំ​អើពើ​នឹង​ក្មេង​នោះទេ ខណៈ​រូបគេ​ពិតជា​កំពុង​ព្យាយាម​យ៉ាង​លំបាក ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​រងគ្រោះ ។​

​ភ្លាមៗ​បន្ទាប់​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង ឪពុកម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ ក៏បាន​មកដល់​កន្លែង​កើតហេតុ ហើយ​ពួកគេ​ភ្លាមៗ​នោះ បាន​នាំយក​កូនប្រុស​របស់​ពួកគេ ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ផងដែរ ។ គេ​បាន​រាយការណ៍ វា​បាន​រងរបួស​ដាច់​ស្បែក​ជុំវិញ​មាត់​, រងរបួស​នៅត្រង់​មាត់ និង​បាក់ឆ្អឹង​ជើង​ខាងស្តាំ ។​

​ទោះយ៉ាងណា ទង្វើ​ជួយសង្គ្រោះ​របស់​ក្មេង​ប្រុង​អាយុ ៧ ឆ្នាំ នេះ ត្រូវបាន​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​កោតសរសើរ​យ៉ាងខ្លាំង ហើយ​ពួកគេ​បានផ្តល់​រហ្សនាម​ថា​ជា​វីរបុរស​តូច​ម្នាក់ ៕ ចន្ទី (nextshark)​

spot_img
×