Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​១​គូ​​សង្ស័យ​អត់…​លុយ​ផ្ទះ​សំណាក់ នាំ​គ្នា​​ឡើង​​«​ឋានសួគ៌​»​​នៅ​ទី​សាធារណៈ តែ​ត្រូវ​អ្នក​ដំណើរ​រំខាន ខាង​ប្រុស​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង!!

spot_img

គូស្នេហ៍វ័យក្មេងតុណ្ហាក្រាស់ឥតអៀនខ្មាស១គូ នៅក្នុងទីក្រុងហុងកុង ត្រូវបានប្រទះឃើញកាលចុងសប្តាហ៍មុន ដោយអ្នកដំណើរម្នាក់ ដែលបានថតពីសកម្មភាពដ៏ជ្រុលហួសនេបនិត្យគ្នាយ៉ាងក្តៅគគុក នៅលើបង់ហ៊ុំ​ព័ទ្ធសាធារណៈមួយ​ ។

មួយក្នុងចំណោមរូបទាំង២នៃសកម្មភាពដ៏មិនសមរម្យនេះ បានបង្ហាញឲ្យឃើញបុរសជាគូស្នេហ៍ បានយកដៃចង្អុលអ្នកថត ខណៈខាងស្រីអាក្រាតសល់តែលីអូ ហាក់ធ្វើពុំដឹង ។ ហើយរូបភាពនេះ បច្ចុប្បន្ន កំពុងត្រូវបាន «ចរាចរ» យ៉ាងលឿននៅលើបណ្តាញសង្គម និងក៏ត្រូវជ្រើសរើសយកធ្វើជាព័ត៌មានដោយសារព័ត៌មានក្នុងស្រុក ។

ទោះបីជាគេពុំដឹងច្បាស់ពីទីកន្លែងកើតហេតុយ៉ាងណាក៏ដោយ តែ​អ្នកលេងអ៊ីនធើរណេត​ «ភ្នែកឥន្រ្ទី» បានសន្មត់ថា ហេតុការណ៍នេះអាចកើតឡើងនៅតំបន់ខាងក្រៅមជ្ឈមណ្ឌលអាហារឆ្អិន Mui Wo ក្បែរ​កំពង់ផែសាឡាង Mui Wo ។

អ្នកលេងអ៊ីនធើរណេតមួយចំនួនបានលេងសើចថា គូស្នេហ៍នេះ​ប្រហែលរកកន្លែងទំនេរនៅក្នុងផ្ទះរបស់ពួកគេ ដើម្បីរួមភេទពុំ​បានហើយមើលទៅ ដែលវាជាចំណុចធ្ងន់ធ្ងរមួយ​បានធ្វើឡើងកាលពីពីរបីឆ្នាំមុន ដោយសមាជិកសភាដែលត្រូវបានបណ្តេញចេញពីតំណែង Yai Wai Ching នៅពេលពិភាក្សា​អំពី​វិបត្តិលំនៅដ្ឋានក្នុងទីក្រុងហុងកុង ។

អ្នកខមិនម្នាក់បានបកស្រាយថា៖ «តម្លៃសណ្ឋាគារ ប្រហែលហួសពីសមត្ថភាពរបស់ពួកគេ» ។

ទន្ទឹមនោះផងដែរ អ្នកដទៃទៀត បានខមិនស្នើសុំប៉ូលីស​គួរ​ត្រូវបានខលហៅ ដើម្បីស្វែងរកចាប់ខ្លួនពួកគេទាំងពីរមកដាក់ទណ្ឌកម្ម​ ចំពោះទង្វើមិនសមរម្យរបស់ពួកគេនេះនៅទីសាធារណៈ ៕ ចន្ទី (Coconuts)

spot_img
×