Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ថៃ​ម្នាក់ ញៀន​ល្បែង អស់​លុយ បែកគំនិត​ដើរ​លួច​

spot_img

​បន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០​ខែកក្កដា​នេះ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ ជនជាតិ​ថៃ​ញៀន​ល្បែង អស់​លុយ កើត​មាន​គំនិត​ដើរ​លួច ប្រាក់ និង​ទូរស័ព្ទ​គេ នៅតាម​កាស៊ីណូ និង​នៅតាម​តូប​លក់​ឥ​វ៉ាន់ ត្រូវ​ម្ចាស់​គេ​តាម​ទាន់ ស្រែ​ឆោត​ឡោ ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​(​ទូរស័ព្ទ​) និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ នៅ​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានអោយដឹងថា ៖ យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ញ៉ឹក សុ​ចិន្តា ភេទ ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនសង្ស័យ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ យ៉ាង ឆុង​កៅ ភេទ ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ថៃ មាន​ស្រុកកំណើត​ក្នុង​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​តាម​កាស៊ីណូ ស្ថិត​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ។ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បានបញ្ជាក់​ថា ៖ នៅ​ថ្ងៃកើតហេតុ ជនរងគ្រោះ​បាន​សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ ក្នុង​តូប​លក់​ឥ​វ៉ាន់​របស់ខ្លួន ពេល​កំពុង​តែ​រវល់​លក់​ដូរ ស្រាប់តែ​ជនសង្ស័យ បាន​ចូល​មក​លួច​យក​ទូរស័ព្ទ​ក្នុង​តូប ហើយ​ក៏​រត់គេច​ចេញ​តែម្តង តែ​ត្រូវ​ជនរងគ្រោះ​ស្រែកឆោ​រឡោរ រាយការណ៍​ឲ្យកម្លាំងក​ង​រាជ​អាវុធហត្ថ​នៅក្បែរនោះ មក​អន្តរាគមន៍​ចាប់​បាន​ភ្លាមៗ ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បន្ថែមថា ៖ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​បាន​ចូលមក​រស់នៅ​ក្នុង​បរ​វេណ​កាស៊ីណូ ចំនួន ៥​ឆ្នាំ​មកហើយ កាល​ពី​មក​រស់នៅ​ដំបូង ខ្លួន​នៅ​មាន​ប្រាក់កាស​ចាយវាយ​ធម្មតា តែ​ដោយ​ខ្លួន​ជា​អ្នកញៀន​ល្បែង ក៏​អស់​ប្រាក់​ពី​ខ្លួន រហូត​មាន​គំនិត​ដើរ​លួច ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ពេល​លួច​បាន​ម្តងៗ គឺ​យក​ទៅ​លក់​បាន​ប្រាក់ មក​យក​ទៅ​លេង​ល្បែង​ខ្លះ និង​ទិញ​ថ្នាំលេប​ខ្លះ ព្រោះ​មាន​ជម្ងឺ​ជាប់​ខ្លួន​ផង ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត និង​តាម​ការបំភ្លឺ​របស់​ជន​រងគ្រោះ ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ បាន​ប្រព្រឹត្ត​បទល្មើស ៖ អំពើ​លួច យ៉ាង​ពិតប្រាកដ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×