Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ផ្តល់ជំនួយ ដល់​រដ្ឋាភិបាល​ឡាវ សម្រាប់​ចូលរួម​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ផ្តល់​ជំនួយ​ប្រមាណ​១០​ម៉ឺន​ដុល្លារ ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​។​

​ក្រសួងការបរទេស បានប្រកាសថា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១ ព្រឹក លោក អ៊ុច បូររិ​ទ្ធ រដ្ឋលេខាធិការ តំណាងឲ្យ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ប្រគល់ជូន​លោក ប្រា​សិទ្ធ សា​យ៉ាសិទ្ធ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា នូវ​ជំនួយ​មនុស្សធម៌​ដែល​មាន​ទឹកប្រាក់ ១០០.០០០​ដុល្លារ ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​រដ្ឋាភិបាល​ឡាវ សម្រាប់​ជនរងគ្រោះ​ដោយ​មហន្តរាយ​ទឹកជំនន់​បង្កឡើង​ដោយ​ការ​រលំ​បាក់​ទំនប់​វា​រី​អគ្គីសនី សេ​ពៀន សេ​ណាំ​ណូយ (Xepien Xenamnouy) នៅក្នុង​ខេត្ត​អា​តា​ពើ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា​៖ «​ដោយ​មាន​ការ​រំជួលចិត្ត និង​សោកសៅ​ចំពោះ​សោកនាដកម្ម​នេះ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារលិខិត​ជូន​លោក​បណ្ឌិត ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយ​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការបាត់បង់​នៅក្នុង​ឧបត្តិហេតុ​ដ៏​សោ​កនាដ កម្ម និង​អកុសល​នេះ​»​។​

​ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​បាន​ផ្ញើ​លិខិត​រំលែក​ទុក្ខ​ជូន លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដោយ​សម្តែង​នូវ​សមានចិត្ត និង​ទុក្ខព្រួយ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ប្រជាជន​ដែល​រង​ផលប៉ះពាល់ និង​ជនរងគ្រោះ សំរាប់​ការឈឺចាប់ និង​ការបាត់បង់​ដ៏​សោកនាដកម្ម​នេះ​។​

​សូមបញ្ជាក់​ថា នា​ថ្មីៗ​នេះ ប្រទេស​ឡាវ​បាន​ជួប​នូវ​គ្រោះ​ជំនន់​ទឹកភ្លៀង និង​គ្រោះ​ទឹកជំនន់ ដែល​បណ្តាល​មកពី​ការបាក់​ទំនប់​វា​រី​អគ្គីសនី សេ​ពៀន សេ​ណាំ​ណូយ (Xepien Xenamnouy) នៅក្នុង​ខេត្ត​អា​តា​ពើ ភាគ​ខាងត្បូង​ប្រទេស​ឡាវ ដែល​បណ្តាល​ឱ្យ​ប្រជាជន​ឡាវ​ជាច្រើន​នាក់​ស្លាប់ បាត់​ខ្លួន និង​រងគ្រោះ​៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុ​ជា​៖

 

spot_img
×