Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហ៊ាន​ជិះ​រថយន្ត​ទំនើប តែ​កំណាញ់​លុយ​លាង​ឡាន ចុង​ក្រោយ​ឡាន​ក៏​ខ្ទេច ហើយ​បើ​គេ​ពុំ​ជួយ​ទាន់​មនុស្ស​ក៏​… ងាប់​! (វីដេអូ)

spot_img

​ហេតុការណ៍​ដ៏​កម្រ​នេះ​ទើប​កើត​ឡើង​នៅ​ក្រុង​ចេង​ឌូ ខេត្ត​ស៊ី​ជាង ប្រទេស​ចិន ខណៈពេល​បុរស​ម្នាក់ ព្រោះ “​ស្តាយ​” លុយ ២០​យាន់ ថ្លៃ​លាង​ឡាន បាន​បើករថយន្ត Land Rover (​តម្លៃ​ប្រមាណ ៧​ម៉ឺន​ដុល្លារ​) ចុះ​ទៅ​មាត់​អូរ ដើម្បី​លាង​សម្អាត​ដោយ​ខ្លួនឯង ។​

…​ស្មាន​ពុំ​ដល់​ថា ព្រោះ​រវល់​ផ្ចិតផ្ចង់​លាង​ឡាន ទឹកអូរ​បាន​ឡើង រួច​ជន់​លិច​មួយ​ស្របក់​ក្រោយមក​ទម្រាំ​ភ្ញាក់ខ្លួន អ្វីៗ​ហួសពេល​អស់ ។​

​រថយន្ត​ពុំ​អាច​បើក​ឡើង​វិញ​បាន ចុង​ក្រោយ​ត្រូវ​បង្ខំចិត្ត​ទុក​រថយន្ត​ចោល ហើយ​រត់​ឡើង​ទីទួល​មួយ​ក្បែរ​នោះ ដើម្បី​ទូរស័ព្ទ​សុំ​ការសង្គ្រោះ​…​ជីវិត​ខ្លួនឯង ។​

​ភ្នាក់ងារ​សង្គ្រោះ​បាន​មក​ដល់ ដើម្បី​ជួយ​មនុស្ស ហើយ​សំណាង​ល្អ​អាច​ទាញ​រថយន្ត​មក​លើ​គោក​បាន ។​

​ទស្សនា​កម្សាន្ត “​កំណាញ់ (​ឬ​លោភលន់​) លទ្ធផល​គឺ​អីចឹង​ឯង​” ៕ ចន្ទ្រា​

spot_img
×