Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ដាក់ពិន័យ​មន្ដ្រី​ជាង​36.000​នាក់​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​២០១៨

spot_img

​គណៈកម្មការ​ត្រួត​វិន័យ​មជ្ឈិមបក្ស​ចិន​(CCDI) ឱ្យដឹងថា នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨​នេះ​មាន​មន្ដ្រី 36.618​នាក់​ក្នុងនោះ​មាន​មន្ដ្រីជាន់ខ្ពស់​ថ្នាក់​ក្រសួង​ម្នាក់​បាន​រង​ការពិន័យ​ដោយសារ​បំពាន​នឹង​បទ​កំណត់ ព្រមទាំង​លក្ខន្ដិកៈ​បក្ស​។

​ក្នុង​របាយការណ៍​ប្រកាស​ផ្សាយ​ជា​សាធារណៈ​មួយ​នៅ​ថ្ងៃទី​៣០ ខែកក្កដា CCDI លើកឡើង​ច្បាស់​ថា មន្ដ្រី​ទាំងនោះ​បាន​ពាក់ព័ន្ធ​នឹង​ករណី​ចំនួន 25.677​ករណី ក្នុងនោះ​ទោសកំហុស​ស្រាល​ជាទូទៅ​គឺ​ការផ្ដល់​ប្រាក់រង្វាន់​និង​ប្រាក់ឧបត្ថម្ភ​ខុសច្បាប់ បន្ទាប់មក​គឺ​ការផ្ដល់​និង​ទទួល​កាដូ ព្រមទាំង​ការប្រើប្រាស់​យានយន្ដ​រប​ស់​រដ្ឋ​ខុសពី​គោលការណ៍​។​

​តាម CCDI ដោយឡែក​ក្នុង​ខែមិថុនា​ឆ្នាំ​២០១៨ មាន​កម្មាភិបាល​ចំនួន​9.519​នាក់​ពាក់ព័ន្ធ​ដល់​ករណី​ចំនួន​6.692 ហើយ​បានទទួល​ការពិន័យ​។​

​តាំងពី​ចុងឆ្នាំ​២០១២​មកម្ល៉េះ បក្សកុម្មុយនិស្ដ​ចិន​បានដាក់​ឱ្យប្រើ​នូវ​គោលការណ៍​៨​ណុ​ច សំដៅ​កាត់បន្ថយ​ទម្លាប់​ធ្វើការ​ងារ សក្ដិសម​នឹង​ស្ដីបន្ទោស ហើយ​សំណូមពរ​ឱ្យ​រក្សា​ចំណងទាក់ទង​ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ​៕

សូយន

spot_img
×