Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ប្រកាស​ជា​សាធារណៈ​អំពី​ផែនការអភិវឌ្ឍន៍​ប្រព័ន្ធ​រ៉ា​ដា​ការពារ​កាំជ្រួច​

spot_img

​តាម AFP នៅ​ថ្ងៃទី​៣០​ខែកក្កដា​នេះ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជប៉ុន Itsunori Onodera ឱ្យដឹងថា ប្រទេស​នេះ​នឹង​ចំណាយ ទឹកប្រាក់​ប្រមាណ 4,2 ពាន់​លាន​USD ក្នុងអំឡុងពេល​៣០​ឆ្នាំ​ខាងមុខ ដើម្បី​ដំឡើង​និង​ប្រតិ​ប​ត្ដិ​ការ​បណ្ដា​ប្រព័ន្ធ​រ៉ា​ដា​ផលិត ដោយ​អាមេរិក សំដៅ​ការពារ​ប្រទេស​ចាក​ផុតពី​គ្រោះ​គំរាមកំហែង​ដោយ​កាំជ្រួច​របស់​កូរ៉េខាងជើង​។​

​រដ្ឋមន្ដ្រី​ការពារជាតិ​ជប៉ុន Itsunori Onodera

​ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន លោក​Onodera​ឱ្យដឹងថា សម្ព័ន្ធ​ក្រុមហ៊ុន​Lockheed Martin បាន​សំណូមពរ​ផលិត​បណ្ដា​រ៉ា​ដា សម្រាប់​ប្រព័ន្ធ​ការពារ​កាំជ្រួច Aegis Ashore លើ​ផ្ទៃដី​របស់​ជប៉ុន ដែល​ត្រូវ​ចំណាយ​អស់​ប្រមាណ​1,21 ពាន់​លាន USD សម្រាប់​១​ឯក​តា​។

​ចំណាយ​សម្រាប់​២​ឯក​តា​(២​អង្គភាព​) រូ​ម​នឹង​ខ្ទង់​ប្រាក់​សម្រាប់​ចំណាយ​ក្នុងការ​ថែទាំ​និង​ប្រតិ​ប​ត្ដិ​ការ​ក្នុងអំឡុង​៣០​ឆ្នាំ​ទៀត​មាន ចំនួន 4,2 ពាន់​លាន USD​។​

​រដ្ឋមន្ដ្រី Onodera សង្កត់ធ្ងន់ថា សមត្ថភាព​ការពារ​របស់​ជប៉ុន​ចំពោះ​កាំជ្រួច​អន្ដរទ្វីប​នឹងត្រូវ​បាន​កែសម្រួល​គួរឱ្យកត់សម្គាល់​។​បណ្ដា​ខ្ទង់ចំណាយ​នៅ​ពុំទាន់ បានកំណត់​ជាក់លាក់ ព្រោះ​យើងខ្ញុំ​នៅ​ត្រូវ​ពិនិត្យ​តម្លៃ​បន្ថែមទៀត​។​

​នេះ​គឺជា​ឥ​រិ​បថ​ថ្មី​បំផុត​របស់​ជប៉ុន​ក្នុងការ​អភិវឌ្ឍ​កងកម្លាំង​យោធា​៕

សូយន

spot_img
×