Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម​បា​វ៉េ​៖ លោក មូ​ហ្គា​បេ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ប្រធាន​បក្ស​

spot_img

គណបក្សកាន់អំណាច​ប្រទេស​ស៊ីម​បា​វ៉េ បាន​បណ្តេញ​ប្រធាន​បក្ស​របស់ខ្លួន​ចេញពី​តំណែង គឺ​លោក រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) ក្រោយពេល​មានការ​ដាក់​សម្ពាធ​ឲ្យ​ប្រធានាធិបតី​រូបនេះ​ចុះចេញ​ពី​តំណែង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព័ត៌មាន​អង់គ្លេស (BBC)​។​

​បន្ទាប់ពី​បណ្តេញ​លោក មូ​ហ្គា​បេ​ចេញពី​តំណែង គណបក្សកាន់អំណាច​ឈ្មោះ Zanu-PF បានតែងតាំង​អតីត​អនុ​ប្រ​ធា​បក្ស គឺ​លោក Emmerson Mnangagwa ឲ្យ​ឡើងជា​ប្រធាន​វិញ​។ លោក Emmerson Mnangagwa ត្រូវបាន​លោក មូ​ហ្គា​បេ​បណ្តេញ​ចេញពី​តំណែង​កាលពី ២​អាទិត្យ​កន្លង​ទៅហើយ​។​

​បក្ស​កាន់អំណាច​បាន​ទុកពេល ឲ្យ​ប្រធានាធិបតី​មូ​ហ្គា​បេ រហូតដល់​ថ្ងៃ​ច័ន្ទ​នេះ ពេល​ថ្ងៃត្រង់ ដើម្បី​លាលែង​ចេញពី​តំណែង​ប្រធានាធិបតី បើ​មិន​ដូច្នេះ​ទេ លោក​នឹងត្រូវ​ចោទប្រកាន់​ពី​ទោស​ព្រហ្មទណ្ឌ​។​

​កាលពី​សប្តាហ៍​មុន យោធា​នៅក្នុង​ប្រទេស​នេះ​បានធ្វើ​រដ្ឋប្រហារ និង​បាន​ចាប់ឃុំខ្លួន​លោក មូ​ហ្គា​បេ បន្ទាប់ពី​ប្រធានាធិបតី​រូបនោះ​ព្យាយាម​រៀបចំ​ឲ្យ​ប្រពន្ធ​របស់គាត់​ឡើង​ស្នង​ដំណែង​ជំនួស​។​

​ស្ត្រី​ទីមួយ​របស់លោក មូ​ហ្គា​បេ គឺ​អ្នកស្រី Grace Mugabe ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត ក៍​ត្រូវបាន​បក្ស​កាន់អំណាច​បណ្តេញចេញ​ផងដែរ​។​

​កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅ ប្រជាជន​ស៊ីម​បា​វ៉េ​រាប់​មឺ​ន​នាក់​បានធ្វើ​ការតវ៉ា​តាម​ដង​ផ្លុ​វ ប្រឆាំងនឹង​លោក​មូ​ហ្គា​បេ​។ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ផងដែរ លោ​កមូ​ហ្គ​បេ​បាន​ជួបប្រជុំ​ជាមួយនឹង​មេដឹកនាំ​យោធា​។​

​លោ​កមូ​ហ្គា​បេ ត្រូវបាន​គេ​និយាយថា កំពុង​ស្វែងរក​ពេលវេលា​បន្ថែមទៀត​ដើម្បី​ធ្វើការ​ចរចា​រលើ​ការលាលែង​របស់គាត់​។
​លោ​កមូ​ហ្គា​បេ វ័យ ៩៣​ឆ្នាំ បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ប្រទេស​ស៊ីម​បា​វ៉េ អស់​រយៈពេល​ជិត ៤​ទសវត្ស​ន៍​មកហើយ​៕ សុភ័ក្ត្រ​

spot_img
×