Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ម៉ាហ្វីយ៉ា​រុស្ស៊ី ត្រូវ​បាញ់សម្លាប់​ក្នុង​ពិធីជប់លៀង​អបអរ​ការ​ចេញពី​គុក​

spot_img

​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គេ​ឃើញ​Alexander Zhestokov អាយុ​៣៩​ឆ្នាំ ពាក់អាវ​សឺ​មី កំពុង​ឈរ​អើត​ក្បាល​ជជែក​គ្នា​ជាមួយ គូកន​របស់ខ្លួន​នៅ​តំបន់​Kemerovo, ភាគ​និរតី Siberia​។ ស្រាប់តែ​ឃាតក​ម្នាក់​ស្លៀកពាក់​ខ្មៅ វ៉ែនតា​ខ្មៅ ដើរ​ចូលមកក្នុង​ហាង រួច​ដក​កាំភ្លើង​បាញ់​។​

ឃាតក​សម្លាប់ Zhestokov ផ្ទុះអាវុធ​ក្នុង​ចម្ងាយ​កៀក​បំផុត​

​វា​បាន​បាញ់​ពីក្រោយ​ខ្នង​Zhestokov ក្នុង​ចម្ងាយ​កៀក ជាហេតុ​ធ្វើឱ្យ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​។ មិ​ត្ដ​ភក្ដិ​និង​គូកន​របស់​ជនរងគ្រោះ​បាននាំគ្នា​រត់​ប្រសាច​ចេញទៅ​ក្រោយពី​មេ​របស់ខ្លួន​បាន​ដួល​ដេក​លើ​កំរាល​ឥដ្ឋ​។​

​គួររម្លឹកថា Zhestokov បាន​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ កាលពី​ខែឧសភា​២០១៧ ប៉ុន្ដែ​បាន​ឃុំខ្លួន​ក្នុង​ពន្ធ​គារ​តាំងពី​ឆ្នាំ​២០១៣ ទើប​មេបក្ស​សង្គមងងឹត​នេះ​ត្រូវបាន​ដោះលែង​ក្រោយ​ការកាត់ទោស​២​ខែ​។ Zhestokov ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នក​មេ​បញ្ជា្ក​ការ​អង្គការ​ឧក្រិដ្ឋកម្ម​Zapsibovskie និង​ត្រូវ​ចោទប្រកាន់​ពីបទ​ចាប់ជំរិត​យកប្រាក់​។​អង្គការ​ឧក្រិដ្ឋ​កម្មនេះ​ត្រូវបាន​បង្កើត​នៅ​ទីក្រុង​Novokuznetsk នៅ​ឆ្នាំ​២០០៨ ។​

​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​និង​រុករក​ជនល្មើស​៕

សូយន

spot_img
×