Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្រឆាំង​តប​រាល់​ឧបាយកល​ចង់​ត្រួតត្រា​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក​

spot_img

​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​សង្កត់ធ្ងន់​ដូច​ពោល​ខាងលើ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក លើក​ទី​១ នៅ​រដ្ឋធានី Washington កាលពី​ថ្ងៃទី​៣០​ខែកក្កដា​។​

​ប្រមុខ​ការទូត​អាមេរិក Mike Pompeo

​អាមេរិក​«​មិន​ស្វែងរក​តួនាទី​ត្រួតត្រា​ក្នុង​តំបន់​នេះ ហើយនឹង​ប្រឆាំង​តប​ចំពោះ​ប្រទេស​ណាក៏ដោយ​ដែលមាន​បំណង​បែបនេះ -​នេះ​បើតាម​Reuters ដកស្រង់​សម្ដី​លោក​Pompeo ។​

​តាម​ប្រមុខ​ការទូត​Pompeo ក្រុង​Washington នឹង​ប្រកាស​ជា​សាធារណៈ​នូវ​កញ្ចប់​ឧបត្ថម្ភ​ថ្មី​មួយ​អំពី​សន្ដិសុខសម្រាប់​តំបន់​ក្នុង​សប្ដាហ៍​នេះ​។​តាម​គម្រោង​លោក​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ម៉ា​ឡ​ស៊ី ឥណ្ឌូណេស៊ី ក៏ដូចជា​ចូលរួម​សន្និសីទ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន រួមជាមួយ​ដៃគូ​ចរចា​នា​សិង្ហ​បុរី​។​

​នៅ​វេទិកា​នេះដែរ ប្រមុខ​ការទូត​អាមេរិក​ក៏បាន​ប្រកាស​អំពី​កញ្ចប់​វិនិយោគ​តម្លៃ​១១៣​លាន​ដុល្លារ​សម្រាប់​គំនិត​ច្នៃប្រឌិត បច្ចេកវិជ្ជា​ថ្មី ថាមពល​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក​។​

​លោក​Pompeo អះអាង​៖ នេះ​គឺជា​សក្ខីកម្ម​បញ្ជាក់​ដល់​ការសន្យា​របស់​អាមេរិក​ចំពោះ​សន្ដិភាព​និង​ភាពរុងរឿង​នៅ​មហាសមុទ្រ​ឥណ្ឌា​-​ប៉ាស៊ីហ្វិក​។​

​ឥរិយាបថ​ថ្មី​នេះ​នឹង​នាំមក​នូវ​ក្របខ័ណ្ឌ​សហ​ប្រតិ​ប​តិ្ដ​ការ​ថ្មី​រវាង​អាមេរិក​និង​តំបន់ ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាស​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​និង​ជឿនលឿន​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក CPTPP​។​

​តាម​អ្នកជំនាញការ ទង្វើ​នេះ​ត្រូវបាន​ចាត់ទុកជា​ជំហាន​របស់​អាមេរិក​ក្នុងការ​តតាំង​ជាមួយ​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់​និង​វិថី​របស់​ចិន​៕

សូយន

spot_img
×