Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​កែន​ប្រមូល​ក្រុមហ៊ុន​ចំនួន​60.000 ដើម្បី​ទិញ​ទំនិញ​បរទេស​

spot_img

តាម​កាសែត South China Morning Post ចិន​កំពុង​កែន​ប្រមូល​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​60.000 ក្រុមហ៊ុន​ដើម្បី​បង្កើន​ការទិញ ទំនិញ​បរទេស សំដៅ​បញ្ជាក់ថា​ប្រទេស​នេះ​គឺជា​ទីផ្សារ​បើកទ្វារ​។​

រូប​មជ្ឈមណ្ឌល​តាំងពិព័រណ៍​និង​សន្និសីទ​ជាតិ​នៅ​សៀង​ហៃ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ផ្សារណាត់​អន្ដរជាតិ​នា​ខែ​វិ​ចិ្ឆ​កា​២០១៨

​នេះ​ត្រូវបាន​ចាត់ទុកជា​សកម្ម​ភាព​ត្រៀម​បម្រុង​សម្រាប់​ផ្សារណាត់​នាំចូល​ទំនិញ​អន្ដរ​ជាតិចិន​ប្រ​ព្រឹ​ត្ដទៅ​ពីថ្ងៃ 5 – 10.11​នៅ​សៀង​ហៃ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) Roberto Azevedo.​។​

​ក្រសួងពាណិជ្ជកម្ម​ចិន​ប្រកាសថា បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​សំណូមពរ​ធ្វើឱ្យ​លេចធ្លោ​នូវ​តម្រូវការ​របស់​ពួកគេ​ចំពោះ ផលិតផល​នាំចូល​។​

​យើងខ្ញុំ​នឹង​កែន​ប្រមូល​បណ្ដា​ក្រុមហ៊ុន​នាំចូល ក្រុមហ៊ុន​លក់ដុំ​និង​លក់រាយ ក្រុមហ៊ុន​ផលិត ក៏ដូចជា​អ្នកផ្គត់ផ្គង់​សេវា​ទិញ​ទំនិញ​ផ្អែក​តាម​តម្រូវការ​របស់​ពួកគេ​។​

​តាម​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍ សកម្មភាព​ខាងលើ​គឺ​សំដៅ​ទាក់ទាញ​ដៃគូ​ថ្មី និង​សាង​រូបភាព​«​ទីផ្សារ​ស្និទ្ធស្នាល​»​ក្នុងស្ថានភាព​ដែល​ប្រទេស​ចិន​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ក្លា​ជាមួយ​អាមេរិក​៕

សូយន

spot_img
×