Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រលានយន្ដហោះ​Narita ត្រូវ​បិទទ្វារ ព្រោះ​យន្ដហោះ​កាណាដា​ចុះចត​ច្រឡំ​ផ្លូវ​

spot_img

​នៅ​ថ្ងៃទី​៣០​ខែកក្កដា ព្រលានយន្ដហោះ​Narita ដែល​ស្ថិតនៅ​ប៉ែក​ខាងកើត​នៃ​រដ្ឋធានី​តូ​ក្យូ ប្រទេស​ជប៉ុន បាន​បង្ខំ​ចិ​ត្ដ​ត្រូវ​បិទផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​ហោះហើរ​២ ក្រោយ​ពេលដែល​យន្ដហោះ​Boeing 787 របស់​ក្រុមហ៊ុន​អាកាសចរណ៍​កាណាដា​(Air Canada) បាន​ចុះចត​ច្រឡំ​ផ្លូវ​ហោះហើរ​មួយ​ដែល​គេ​កំពុង​សាងសង់​។​

​យន្ដ​ហោះ​របស់​ក្រុមហ៊ុន Air Canada បាន​ចុះ​សំចត​ច្រឡំ​ផ្លូវ​

​តាម​ស្ថានីយទូរទស្សន៍ NHK យន្ដហោះ​Air Canada ដែល​ដឹក​អ្នកដំណើរ​២១០​នាក់ ចេញដំណើរ​ពី Montreal-Trudeau បាន​ជាប់គាំង​ច្រើន​ម៉ោង​លើផ្លូវ​ហោះហើរ​កំពុង​សាងសង់​តាម​បណ្ដោយ​ផ្លូវ​ហោះហើរ​មួយទៀត​។​ពុំមាន​អ្នកស្លាប់​ឬ​របួស​ក្នុង​ព្រឹ​ត្ដិ​ការណ៍​ខាងលើ​ទេ​។​

​បណ្ដា​អង្គភាព​មាន​សមត្ថកិច្ច​បាន​អូសទាញ​យន្ដហោះ​នេះ​ចេញ​ផុតពី​ផ្លូវ​កំពុង​សាងសង់​។​

​ព្រោះតែ​ព្រលានយន្ដហោះ​នេះ​ត្រូវ​បិទទ្វារ ធ្វើឱ្យ​ជើងហោះហើរ​៦​ត្រូវបាន​លុបចោល ហើយ​ជើងហោះហើរ​ច្រើន​ទៀត​ត្រូវបាន​ប្ដូរ​ទិស​ទៅ​ចុះចត​នៅ​ព្រលានយន្ដហោះ​ផ្សេងទៀត​។​

​ក្នុង​មួយឆ្នាំៗ​មាន​អ្នកដំណើរ​៤០​លាន​នាក់​ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ​ចំនួន​២៥០០០​ជើង​ដែល​ចុះចត​និង​ហោះហើរ​ចេញទៅ​ពី​ព្រលានយន្ដហោះ​នេះ​៕

សូយន

 

spot_img
×